News

Check out real estate news updates

រដ្ឋាភិបាល​កំណត់​រាជ​ធានី ខេត្ត​ចំនួន៦ ជា​តំបន់​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ

ភ្នំពេញ៖ រដ្ឋាភិបាល​បានកំណត់​យក​រាជធានី ខេត្ត​ចំនួន៦ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​តំបន់ឧស្សាហកម្ម​ជាតិ ដោយសារ តំបន់​ទាំងនោះ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប​និង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់។

រដ្ឋលេខា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​បទ​បង្ហាញ​មួយ​កាលពី​ថ្ងៃទី៤ ធ្នូ​កន្លងមក​ថា យុទ្ធសាស្ត្រ​កម្ពុជា​បានកំណត់​តំបន់​អទិភាព​មួយចំនួន ជា​តំបន់​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ និង​ជា​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដើម្បី​បម្រើ​ដល់​ការធ្វើ​ពាណិជ្ជកម្ម។

លោក​បន្តថា ក្នុង​គោលដៅ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច កម្ពុជា​បានកំណត់​តំបន់​អទិភាព​មួយចំនួន ជា​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ រួមមាន​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​បាវិត ក្រុង​ប៉ោយប៉ែត ក្រុងប៉ៃលិន និង​ខេត្ត​សៀ​បរាប​ជាដើម។

លោក​បន្តថា “មូលដ្ឋាន​ទាំងអស់នេះ ជា​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់ ជាទី​ប្រជុំជន​ប្រកបដោយ​សក្តានុពល ដើម្បី​បម្រើ​ដល់​ការនាំចេញ​នាំចូល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម។

លោក​វ​ង្សី វិស្សុត​បាន​បន្តថា នៅក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល គឺ​ការគិតគូរ​ក្នុងការ​បង្កើន​ធនធានមនុស្ស ជា​វិស័យ​អទិភាព​ទី១ ដែល​រាជរដ្ឋាភិបាល​កំពុង​កែទម្រង់ រួមមាន​ការអប់រំ​វិជ្ជាជីវៈ STEM  សុខាភិបាល និង​បញ្ហា​ពាក់ព័ន្ធ​សង្គមផ្សេងៗទៀត។ ការ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួមមាន​ផ្លូវ​ដឹកជញ្ជូន ការ​គ្រប់​គ្រប់​តាម​ប្រព័ន្ធ​ឌីជីថល ការគ្រប់គ្រង​កំណើនសេដ្ឋកិច្ច​ទៅតាម​យន្ត​របស់​រាជរដ្ឋាភិបាល និង​និង​ការអភិវឌ្ឍន៍​ជនបទ​ជាដើម ដែល​បញ្ហា​ទាំងនេះ​ទាក់ទង​ទៅដល់​ការកែទម្រង់ អភិបាលកិច្ច​ល្អ​ផងដែរ ។

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា នៅក្នុង​ក្របខណ្ឌ​នៃ​ការរក្សា​កំណើនសេដ្ឋកិច្ច កម្ពុជា​កំពុង​ការចាប់ផ្តើម ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​បច្ចុប្បន្ន​កម្ម ទំនើបកម្ម​ដែលមាន​ស្រាប់ រួមមាន​ឧស្សាហកម្ម កសិកម្ម កម្មន្តសាល និង​វិស័យ​សេវា​ជាដើម ជាពិសេស​ការស្វែងរក​ប្រភេទ​ឧស្សាហកម្មផ្សេងៗទៀត ដើម្បី​ជម្រុញ​ឲ្យ​កំណើន​កើនឡើង​ជាមុន ក្នុងនោះ​កម្ពុជា​ត្រូវតែ​ធ្វើ​ប្រតិភូកម្ម​សេដ្ឋកិច្ច​ម្ខាង និង​ការបង្កើត​ភាព​ប្រ​គួ​ត​ប្រជែង​ម្ចា​ង​ទៀត​ផ្សេងទៀត​ផងដែរ។

ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាល​បានកំណត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត​ក្នុង​ខេត្តស្វាយរៀង​ជា​តំបន់ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​មាន​លក្ខណៈពិសេស​មួយ ជាល​ទ្ឋ​ផល​ក្រុង​ទាំងពីរ​កំពុង​មានការ​អភិវឌ្ឍ និង​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​យ៉ាងច្រើន​នាពេល​បច្ចុប្បន្ននេះ៕

Leave a Reply

Your email address will not be published. Required fields are marked *