News

Check out real estate news updates

រដ្ឋាភិបាលឥណ្ឌូនេស៊ីសុខចិត្តកាត់បន្ថយពន្ធពី៥% ចុះដល់១%ដើម្បីបង្កើនការលក់អចលនទ្រព្យ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Jakarta Post បានឱ្យដឹងថា រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី​បាន​ប្រកាសបទប្បញ្ញត្តិថ្មីមួយ ដែលដាក់ឱ្យក្រសួងហិរញ្ញវត្ថុត្រួតពិនិត្យទាក់​ទងជាមួយ​កម្រិ​តនៃផ្ទះប្រណិត​ដែល​មានតម្លៃចាប់ពី ១.៣៧លានដុល្លារ ទៅ ២.៥៥លានដុល្លារ ឱ្យមានការកាត់បន្ថយពន្ធអចលនទ្រព្យ​ក្នុងទ្រង់ទ្រាយ​ធំចាប់ពី៥% ចុះទៅដល់១%។

បន្ទាប់ពីមានការកាត់បន្ថយពន្ធមកគឺមានការកត់សម្គាល់ថា ការលក់អចលនទ្រព្យនៅទីក្រុងហ្សាកាតា មាន​កើនឡើងពីចន្លោះ២% ទៅដល់ ៤% នៅចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០១៩នេះ។

នេះគឺជាំងរឿងថ្មីមួយសម្រាប់អាជីវកម្មលើអចលនទ្រព្យ ជាពិសេសសម្រាប់អ្នកមានថវិការច្រើន ព្រោះកាល​ពី​ពេលកន្លងទៅ អ្នកអភិវឌ្ឍន៍បានមើលឃើញថាមានការពិបាកក្នុងការលក់ផ្ទះ ដែលមានតម្លៃថ្លៃៗ នោះក៏​ដោយ​សារតែកត្តានយោបាយមិនទាន់មានលំនឹងល្អ។

ជាក់ស្ដែងកាលពី៤ឆ្នាំមុន អ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យ គឺមិនហ៊ានធ្វើការប្រថុយលើការវិនិយោគ​អចលនទ្រព្យ​តម្លៃខ្ពស់​នោះទេ គឺផ្តោតទៅលើតែអចលនទ្រព្យកណ្តាល។

ចំណែកបទប្បញ្ញត្តិថ្មីនេះ គឺបានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីធ្វើការបង្កើតនូវគម្រោង​ថ្មីៗ​ដែលផ្តោតទៅលើអ្នកដែលជីវភាពមធ្យម ឬក៏ជីវភាពខ្ពស់ជាដើម ដែលជាចក្ចុវិស័យរបស់រដ្ឋាភិបាលក្នុង​ជម្រុញ​ឱ្យការលក់អចលនទ្រព្យកាន់តែមានភាពប្រសើរឡើង និងជាឱកាសនៅក្នុងការផ្លាស់ប្តូរ។

គួរជម្រាបផងដែរថា​ ការកាត់បន្ថយពន្ធលើអចលនទ្រព្យតម្លៃខ្ពស់លានដុល្លារនេះគឺ អាចបង្កើនចរន្តសេដ្ឋកិច្ច​ឱ្យកាន់តែប្រសើរ ហើយមួយវិញទៀតជួយដល់ការលក់អគារពាណិជ្ជកម្ម ខុនដូ ផ្ទះប្រណីត ឱ្យមានការកើនឡើង ថែមទាំងជួយឱ្យវិស័យឯកជន និងរដ្ឋទទួលបានផលចំណេញពីការអនុវត្តន៍នូវបទប្បញ្ញត្តិនេះផងដែរ។

More Information visit: https://www.business-cambodia.com/public/article/the-indonesian-government-is-willing-to-cut-taxes-from-5-to-1-to-boost-real-estate-sales

Leave a Reply

Your email address will not be published. Required fields are marked *