រដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើនកម្រិតបង់ពន្ធដំបូងលើអចលនទ្រព្យប្រណីត

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យអចលនទ្រព្យ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកម្រិតបង់ពន្ធដំបូងលើការលក់អចលនទ្រព្យលំនៅដ្ឋានប្រណិត។
ក្នុងការប្រែក្រឡាស់គោលនយោបាយនាពេលថ្មីៗនេះ ការយកពន្ធ២០ ភាគរយ នឹងត្រូវអនុវត្តចំពោះអ្នកទិញលំនៅដ្ឋានដែលមានតម្លៃ ២,១ លានដុល្លារអាមេរិក ឬច្រើនជាងនេះ ដែលនេះគឺខុសពីគោលនយោបាយលំនៅដ្ឋានដែលបានបង្កើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលកម្រិតបង់ពន្ធដំបូងគឺសម្រាប់លំនៅដ្ឋានដែលមានតម្លៃគឺ ១,៤ ពាន់លានដុល្លារអាមេរិក និងអាផាតមិនតម្លៃ៧៥០,០០០ ដុល្លារអាមេរិក។
ការដំឡើងនេះ រដ្ឋាភិបាលរំពឹងថានឹងជំរុញការធ្វើឲ្យទីផ្សារបែបប្រណិតដំណើរការឡើងវិញបន្ទាប់ពីត្រូវបានជាប់គាំងមិនដំណើរការទៅមុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានលំហូរដើមទុនធំៗក្តី ។
នៅចុងឆ្នាំ ២០១៨ រដ្ឋាភិបាលក៏បានបញ្ចុះកម្រិតអប្បបរមាសម្រាប់ប្រាក់កក់ទុកមុនលើកម្ចីសម្រាប់អ្នកទិញអចលនទ្រព្យលើកដំបូង ដើម្បីជំរុញឲ្យទីផ្សារមានដំណើរការឡើងវិញ។
More information visit: https://www.construction-property.com/khread-news-1928/