News

Check out real estate news updates

រដ្ឋាភិបាលអាចនឹងផ្អាកការទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី

រដ្ឋាភិបាលអាចនឹងផ្អាកការធ្វើចរន្តការដីឬការទិញលក់ដីនៅតំបន់ណាដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងនេះ។

គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ បានសម្រេចទៅលើចំណុចសំខាន់ៗចំនួន៩ដើម្បីសម្រួលដល់ដំណើរការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ ហិកតា។

ក្នុងនោះផងដែរ ចំណុចទី៦ក្នុងសេចក្តីប្រកាសព័ត៌មានអំពីកិច្ចប្រជុំនេះ បានសរសេរយ៉ាងដូច្នេះថា៖ «ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឲ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់ តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្នការធ្វើចរន្តការដីស្ថិតក្នុងទីតាំងដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង»។

គួររម្លឹកថា រដ្ឋាភិបាលបានសម្រេចបង្កើត «គណៈកម្មការរៀបចំទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី» ដើម្បីជំរុញដំណើរការសាងសង់គម្រោងនេះ កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាពាក់ព័ន្ធសំខាន់ៗដូចជា សង្គម បរិស្ថាន ការចចារផ្តល់សំណងទៅដល់ប្រជាជនដែលរងផលប៉ះពាល់ ការកំណត់ផែនការមេ បញ្ហាដីធ្លី និងបញ្ហាកំណត់ទីតាំងជាក់លាក់នៃគម្រោង។ អានបន្ថែម

Source From: https://www.construction-property.com/khread-news-1679/

Leave a Reply

Your email address will not be published. Required fields are marked *