News

Check out real estate news updates

រដ្ឋាភិបាលអនុម័តគម្រោងតម្លៃជិន៣០លានដុល្លារអាមេរិកក្នុងខេត្តចំនួនពីរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ បានអនុម័តគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់ និងសណ្ឋាគារក្នុងខេត្តចំនួនពីរសរុបជាទឹកប្រាក់វិនិយោគប្រមាណជិត ៣០ លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់ CDC ផ្ទាល់ គម្រោងនេះរួមមាន ការបង្កើតរោងចក្រផលិតសម្ភារសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន YONG DE XIN (CAMBODIA) CO., LTD។ គម្រោងនេះមានទុនវិនិយោគ ប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។

ចំណែកឯ VENICE HOLIDAY HOTEL CO., LTD ក៏ទទួលបានការអនុញ្ញាតលើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងនេះ មានទុនវិនិយោគចំនួន ២២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦១កន្លែង។

ក្រៅពីនេះ CDC ក៏បានសម្រេចចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុន MIKOL STONE CO., LTD ក្នុងការបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីតក្រោមទុនវិនិយោគប្រមាណជា ២,៩លានដុល្លារអាមេរិក។ គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

Source From: https://www.construction-property.com/khread-news-1872/

Leave a Reply

Your email address will not be published. Required fields are marked *