News

Check out real estate news updates

រដ្ឋាភិបាលអនុញ្ញាតឲ្យជប៉ុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតចេញជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities  នៅកម្ពុជា នេះបើយោងតាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបតែចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩។

ក្នុងលិខិតផ្ញើជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរថា៖ «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart Cities) អាស៊ាន-ជប៉ុន»។

ការបង្កើតទីក្រុងឆ្លាតវៃ គឺជាការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT សំដៅដល់ការផ្តល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម។ សម្រាប់ប្រទេសកម្ពុជា បណ្តាញទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើស រួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។

ឯកឧត្តម Yuki Fumihiko អនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា  ដើម្បីដោះស្រាយបញ្ហាទីក្រុងខាងលើ យើងគួរគិតអំពីវិស័យធំៗមួយចំនួនដូចជា ការដឹកជញ្ជូន ការបង្កើនផ្ទៃបៃតងក្នុងទីក្រុង ការសន្សំសំចៃអគ្គិសនីក្នុងអគារដូចជាការប្រើប្រាស់ផ្ទាំងកញ្ចក់សូឡា ការបង្កើតកន្លែងសម្រាប់ជម្លៀសប្រជាជនក្នុងពេលមានអាសន្ន និងការកែច្នៃជាដើម។

ក្រៅពីការបង្កើតបណ្តាញទីក្រុងឆ្លាតវៃនេះ ក្នុងលិខិតដដែល រាជរដ្ឋាភិបាលក៏បាន«យល់ព្រមជាគោលការណ៍ក្នុងការបង្កើតវេទិការសារធាណៈ ឯកជនស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្មអាស៊ាន-ជប៉ុន» ដែលក្នុងនោះវេទិកាសាធារណៈ ឯកជនស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន” ដំបូងទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា «ការជ្រើសរើសកម្ពុជាជាប្រទេសទី១ ក្នុងចំណោមប្រទេសអាស៊ាន សម្រាប់រៀបចំវេទិកាសាធារណៈ ឯកជនដំបូងគេស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្ម បង្ហាញការជឿជាក់របស់អ្នកវិនិយោគជប៉ុន លើសក្តានុពលសេដ្ឋកិច្ចកម្ពុជា»។

Source From: https://www.construction-property.com/khread-news-1699/

Leave a Reply

Your email address will not be published. Required fields are marked *