News

Check out real estate news updates

រដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ គម្រោងថាមពលសូឡា ចំនួនបួនគម្រោងត្រូវបានអនុម័ត ដែលមានអនុភាពសរុប១៤០មេហ្គាវ៉ាត។

តាមសេចក្តីជូនដំណឹងរបស់គណៈរដ្ឋមន្រ្តី គម្រោងថាមពលសូឡាទាំងបួននេះ គឺស្ថិតនៅខេត្តបាត់ដំបង ដែលមានអនុភាព ៦០មេហ្គាវ៉ាត ស្ថិតនៅខេត្តពោធិ៍សាត់ ផ្តល់អនុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តឧត្តមមានជ័យ ផ្តល់អនុភាព ៣០មេហ្គាវ៉ាត់ និងនៅខេត្តស្វាយរៀង ផ្តល់អនុភាព ២០មេហ្គាវ៉ាត់។

តាមការគ្រោងទុក គម្រោងថាមពលពន្លឺព្រះអាទិត្យទាំងបួននេះ នឹងចាប់ផ្តើមបញ្ចេញថាមពលនៅចុងឆ្នាំ២០២០។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រដ្ឋាភិបាលផ្តោតសំខាន់ទៅលើការធ្វើពិពិធកម្មប្រមូលថាមពល ចេញពីច្រើនប្រភព ហើយថាមពលកកើតឡើងវិញ ថាមពលសូឡានេះ ស្ថិតក្នុងចំណោមប្រភពថាមពលអថិភាព។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ «ដោយសារកន្លងមកជួបប្រទះកង្វះខាតថាមពលប្រើប្រាស់ រដ្ឋាភិបាលកំពុងគិតគូរធ្វើពិពិធកម្ម ប្រមូលថាមពលពីច្រើនប្រភព ហើយការធ្វើផលិតថាមពលពីច្រើនប្រភពនេះ គឺនឹងមិនពឹងផ្អែកទាំងស្រុង លើការផលិតថាមពលពីវារីអគ្គិសនី ធ្វើឲ្យការផ្គត់ផ្តង់ថាមពេលមាននិរន្តតរភាព»។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានដំណើរការថាមពលដើរដោយពន្លឺព្រះអាទិត្យចំនួនពីរទីតាំងរួចហើយ នៅខេត្តស្វាយរៀង ផ្តល់អនុភាព ១០មេហ្គាវ៉ាត់ និងនៅខេត្តកំពង់ស្ពឺ ផ្តល់អនុភាព២០មេហ្គាវ៉ាត់ ក្នុងដំណាក់ទីមួយ និង៦០មេហ្គាវ៉ាត់ ក្នុងដំណាក់កាលទីពីរ ដែលគ្រោងដំណើរការបញ្ចេញថាមពល នៅខែសីហាខាងមុខ៕

More information visit: https://www.construction-property.com/khread-news-1942/

Leave a Reply

Your email address will not be published. Required fields are marked *