News

Check out real estate news updates

រដ្ឋាភិបាលសម្រេចគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅទីតាំងដដែល

​ភ្នំពេញ៖​ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងខេត្តកណ្តាល និង​ខេត្តតាកែវហើយ។

 ​យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី កើតចេញពីលទ្ឋផលនៃកិច្ចប្រជុំជាមួយក្រុមហ៊ុនវិនិយោគOCIC អាជ្ញាខេត្តកណ្តាល និងខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ឋនៅក្រសួងរៀបចំដែនដីនាព្រឹកថ្ងៃទី២៨ កុម្ភៈនេះបានឲ្យដឹងថា អង្គប្រជុំពេញអង្គបានសម្រេចឯកភាពលើកិច្ចការសំខាន់ៗចំនួន៩ចំណុច។ ក្នុងនោះព្រលានយន្តហោះនេះស្ថិតនៅលើផ្ទៃដី២៦០០ហិកតា និងជាព្រលានយន្តហោះលំដាប់4F ដែលអាចចុះចតយន្តហោះខ្នាតធំបាន។
 
Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *