News

Check out real estate news updates

រដ្ឋាភិបាលថៃប្រកាសរកជំនួយខណៈខ្លួនជួបគ្រោះយ៉ាងកាចសាហាវមិនធ្លាប់ជួបធ្វើឱ្យដីដាំដុះយ៉ាងច្រើនខូតខាត

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រទេសថៃបានឱ្យដឹងថាខេត្តចំនួន ៨កំពុងជួបប្រទះនូវ​គ្រោះរាំងស្ងួត​ដ៏អាក្រក់​មិនធ្លាប់បានជួបពីមុនមក អស់រយៈកាលជាង៥០ឆ្នាំមកហើយ។

ដោយសារតែពុំមានភ្លៀងធ្លាក់អស់រយៈជាច្រើនខែ បានធ្វើឱ្យមានការរាំងស្ងួតយ៉ាងខ្លាំងនៅតំបន់ដាច់ស្រយាល ទឹកបឹង ត្រពាំង រូមទាំងវារីអគ្គិសនី អាងស្តុកទឹក ជាង១៧កន្លែង បានធ្លាក់ចុះនូវកម្រិតទឹកស្ទើរតែទាំងស្រុង។

ព្រោះតែឃើញថាស្ថានភាពបែបនេះអាចជះឥទ្ធិពលដល់ប្រជាជននិងការរីកចម្រើនដល់វិស័យជាច្រើនផ្សេងទៀត នាយករដ្ឋ​មន្ត្រី​ថៃ លោក Prayut Chan-o-cha បានប្រកាសចំនាយសាច់ប្រាក់របស់ជាតិជាង ១ពាន់លានបាតដើម្បី​ដោះស្រាយបញ្ហា​បង្វះទឹក​នេះ​ឱ្យបានឆាប់រហ័សបំផុត។

មិនត្រឹមតែប៉ុណ្ណោះទេ លោក ក៏បានធ្វើការប្រកាសរកជំនួយទៅកាន់ប្រទេសជិតខាងផងដែរ ដើម្បីជួយដល់ការផ្គត់ផ្គង់​ទឹកដល់​ប្រជាជនថៃ ដែលកំពុងរងគ្រោះដោយការផ្គត់ផ្គង់ទឹកទៅកាន់ក្បាលម៉ាស៊ីន ឬតាមតំបន់សំខាន់ៗ ដែលត្រូវការចាំបាច់បំផុត។

ក្រៅពីនេះទៅទៀត លោកក៏បានបញ្ជាទៅមន្ត្រីក្រសួងការពារជាតិថៃ ឱ្យធ្វើការសាងសង់នូវ​មជ្ឈមណ្ឌលសង្គ្រោះ​ជាបន្ទាន់​ទៅ​តាម​តំបន់ដែលកំពុងតែជួបនូវគ្រោះរាំងស្ងួតដ៏អាក្រក់នេះ ហើយបច្ចុប្បន្ននេះ កំពុងតែដំណើរការដោះស្រាយ ប៉ុន្តែក៏មានការ​លំបាក​បំផុតព្រោះថា ស្ថិតនៅលើដំណាំជាច្រើនមុខ លើផ្ទៃដីរាប់រយហិកតា ត្រូវបានងាប់ភាគច្រើនដោយសារតែកង្វះខាតទឹក ដែលជាបញ្ហាមួយមិនទាន់បានធូស្បើយនៅឡើយ។

គួរជម្រាបផងដែរថា ថៃបានដោះស្រាយវិបត្តិមួយនេះ តាមរយៈការប្រើប្រាស់យន្តហោះដើម្បីបង្កើតជាពពក នឹងបង្កើតឱ្យមាន​ជាភ្លៀងធ្លាក់ សម្រាប់តំបន់តែមានផលប៉ះពាល់ខ្លាំង ដោយសង្ឃឹមថា អាចនឹងជួយដោះបន្ទុកបានខ្លះរបស់ប្រជាជនថៃ។

ព្រោះបើគិតពីខែឧសភា រហូតមកដល់ពេលនេះ សង្កាត់ចំនួន៥របស់ថៃត្រូវបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីគ្រោះរាំងស្ងួតនេះ ដែលបានធ្វើឱ្យចរន្តសេដ្ឋិច្ចនៅតំបន់នោះមានការខូតខាតយ៉ាងខ្លាំង ដោយសារតែដំណាំ និងចម្ការជាច្រើនហិកតា ត្រូវបានបាត់បង់ព្រោះគ្មានទឹកក្នុងការធ្វើស្រែចំការ។

More information visit: https://www.business-cambodia.com/public/article/the-government-is-calling-for-help-as-it-is-in-the-worst-danger-of-ever-flooding-the-land

Leave a Reply

Your email address will not be published. Required fields are marked *