News

Check out real estate news updates

រដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់

រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។

ក្នុងដំណើរចុះពិនិត្យ និងសិក្សាដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការខាងលើ បានចេញវិធានការឲ្យគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅលូសាធារណៈ។

ជាងនេះទៀត រាល់ការដ្ឋានសំណង់ អគារគ្រប់ប្រភេទ ត្រូវធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិច ២ម៉ែត្រ ដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដី សំណល់រឹងរាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ព្រែក អូរ បឹង និងទីសាធារណៈ។

វិធានការនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថានរបស់ទីក្រុងដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងមួយនេះ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការខាងលើ បាននិងកំពុងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងតម្លើងស្ថានីយ៍បូមទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ។ (អានបន្ថែម) លើសពីនេះទៀត គណៈកម្មាធិការក៏កំពុងដោះស្រាយបញ្ហាសំរាមតាមឆ្នេរ និងតាមការដ្ឋានសំណង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ បណ្ដាញផ្លូវ ភ្លើង និងការគ្រប់គ្រងសំណង់។

Source From: https://www.construction-property.com/khread-news-1723/

Leave a Reply

Your email address will not be published. Required fields are marked *