News

Check out real estate news updates

រដ្ឋាភិបាលគ្រោងបង្កើតក្រុងព្រះសីហនុជាមជ្ឈមណ្ឌលភស្តុភារកម្ម

រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅក្នុងប្រទេស ខណៈដែលក្រុងព្រះសីហនុជាច្រកចេញ-ចូលនៃទំនិញ ដ៏សំខាន់តាមរយៈកំពង់ផែទឹកជ្រៅរបស់ខ្លួន។

ការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មនេះគឺមានគោលបំណងធានាដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព ធានាឱ្យមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជំរុញការប្រកួតប្រជែងក្នុងការដឹកជញ្ជូន ដែលនឹងត្រូវអនុវត្តតាមរយៈភាពជាដៃគូរដ្ឋ និងឯកជនផងដែរ។

ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុ IFC របស់ធនាគារពិភពលោក ជាអ្នកទទួលធ្វើការសិក្សាបុរេសមទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មនេះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងកិច្ចប្រជុំស្តីពីអំពីការសិក្សាបុរេសមទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ជាមួយតំណាង IFC កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឱ្យគណៈកម្មាធិការជាតិភស្តុភារកម្ម និងភាគី ពាក់ព័ន្ធផ្តល់ធាតុចូលសំខាន់ៗដើម្បី ឱ្យគម្រោងសិក្សានេះទទួលបានលទ្ធផលល្អ និងដាក់ជូនថ្នាក់ដឹកនាំ ក្រសួងធ្វើការពិនិត្យ ឈានទៅបង្កើត មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុប្រកបដោយជោគជ័យ។

រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មចំនួនបួន កន្លែង រួមមាន មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ មជ្ឈមណ្ឌលភស្តុភារកម្មប៉ោយប៉ែត និងមជ្ឈមណ្ឌលភស្តុភារកម្មបាវិត ដើម្បីជំរុញការប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។

គួរបញ្ជាក់ជូនថា សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម នៅរាជធានីភ្នំពេញ ក្រសួងសាធារណៈការបានបញ្ចប់ការសិក្សារួចហើយ ដែលគ្រោងបង្កើតនៅក្បែរកំពង់ផែស្វ័យតភ្នំពេញ៕

More information visit: https://www.construction-property.com/km/plan-floated-to-establishing-sihanoukville-as-logistics-centre/

Leave a Reply

Your email address will not be published. Required fields are marked *