News

Check out real estate news updates

រដ្ឋាភិបាលកំពុងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគឦសាន

រដ្ឋាភិបាលបាននិងកំពុងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគឦសានប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឹស្របទៅនឹងទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់ភូមិភាគឦសាន។

ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីក្របខណ្ខគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ កាលពីពេលថ្មីនេះ ថា ដើម្បី ជម្រុញមូលដ្ឋានសេដ្ឋកិច្ចផ្អែកលើជំនាញ រដ្ឋាភិបាលកំពុងពិនិត្យ និងអនុញ្ញាតឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចតាមតំបន់នានា។

ឯកឧត្តមថ្លែងថា៖ «ជាមួយនឹងការរៀបចំគោលនយោបាយវិនិយោគថ្មី ឥឡូវនេះ តំបន់សេដ្ឋកិច្ចពិសេស កំពុងផ្តោតទៅដល់ខេត្តមណ្ឌលគីរីទៀត កំពុងរៀបចំ Master Plan [ផែនការមេ]…សុទ្ធតែជាមូលដ្ឋានមួយពង្រីកសេវាកម្ម ផលិតកម្មរបស់ជាតិ ទីមួយបង្កើតទីផ្សារក្នុងស្រុក និងទីពីរ ដើម្បីនាំចេញក្នុងតំលៃថោក និងគុណភាពល្អ»។

ដើម្បីទាក់ទាញការវិនិយោគបបន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសសេស ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា បាននិងកំពុងកែសម្រួលសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងសេចក្តីព្រាងច្បាប់តំបន់សេដ្ឋកិច្ចពិសេសថ្មី។

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១ទីតាំង កំពុងដំណើរការ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀត កំពុងដាក់ស្នើសុំគោលការណ៍វិនិយោគ។

គួរបញ្ជាក់ថា តំបន់ភូមិភាគឦសាននៃប្រទេស រួមមានខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី ត្រូវបានរដ្ឋាភិបាលដាក់ទិសដៅប្រែក្លាយតំបន់ប៉ូលសេដ្ឋកិច្ច។ ជាមួយគ្នាក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគម្រោងកសាងអាកាសយានដ្ឋានផងដែរ៕
More information visit: https://www.construction-property.com/khread-news-1982/

Leave a Reply

Your email address will not be published. Required fields are marked *