News

Check out real estate news updates

រដ្ឋមន្ត្រី ថោង ខុន៖ ចាប់ពីឆ្នាំ ២០១៩ ទៅ ខេត្តព្រះសីហនុ មិនភ័យខ្លាចខ្វះសណ្ឋាគារទៀតទេ

ខេត្តព្រះសីហនុ បច្ចុប្បន្នគឺជាខេត្តមួយដែលកំពុងមានសក្តានុពលខ្លាំងបំផុតទាំងផ្នែកសំណង់ សណ្ឋាគារ កាស៊ីណូ និងរោងចក្រផ្សេងៗ ជាដើម។ កត្តាធំបំផុត ដែលជំរុញឱ្យខេត្តមួយនេះ រកតែបន្ទប់ស្នាក់នៅមិនចង់បាន ក៏ព្រោះតែកំណើនអ្នកវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺអ្នកវិនិយោគចិន។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ចាប់ពីឆ្នាំ២០១៩ទៅ ប្រទេសកម្ពុជាយើង មិនភ័យខ្លាចខ្វះសណ្ឋាគារសម្រាប់ស្នាក់នៅក្នុងខេត្តព្រះសីហនុទៀតទេ ខណៈដែលបច្ចុប្បន្នមានសណ្ឋគារចំនួន ៨៨ ក្នុងនោះមានបន្ទប់ប្រមាណជាង ៣ពាន់បន្ទប់។ ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ ខេត្តព្រះសីហនុនឹងមានសណ្ឋាគារថ្មីៗប្រមាណជាង ២ពាន់បន្ទប់បន្ថែមទៀត ដោយក្នុងនោះមានសណ្ឋាគារផ្កាយ៣ ចំនួនមួយ ផ្កាយ៤ ចំនួនពីរ និងផ្កាយ៥ ចំនួន ប្រាំពីរ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យខេត្តព្រះសីហនុ ខ្វះខាតនៅបន្ទប់សម្រាប់ស្នាក់នៅច្រើន ក៏ព្រោះដោយសារតែមានផ្ទះសំណាក់ជាច្រើន បានប្រែក្លាយពីការបើកផ្ទះសំណាក់សម្រាប់ជួល ទៅធ្វើអាជីវកម្មផ្សេងៗវិញ ដូច្នេះហើយទើបធ្វើឱ្យខេត្តមួយនេះ ខ្វះខាតនៅបន្ទប់ស្នាក់នៅ។

ដោយឡែក សណ្ឋាគារដែលសព្វថ្ងៃមានប្រមាណ ៨៨ សណ្ឋាគារវិញនោះ ត្រូវបានភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ចិន ប្រមូលជួលទុកសម្រាប់ស្នាក់នៅមុនប្រមាណជាង ១៤០០បន្ទប់ហើយ ដូច្នេះទើបធ្វើឱ្យវិស័យសណ្ឋាគារនាពេលបច្ចុប្បន្ននេះ នៅមិនទាន់អាចផ្គត់ផ្គងគ្រប់សម្រាប់ទីផ្សារបាន។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នាពេលថ្មីៗនេះ បានឱ្យដឹង​ថា កន្លែងស្នាក់នៅសម្រាប់ខេត្តព្រះសីហនុកំពុងខ្វះខាត មិនអាចផ្តត់ផ្គង់ឲ្យភ្ញៀវមកលែងកម្សាន្តបានគ្រប់នោះទេ ហើយសម្រាប់តម្លៃស្នាក់នៅវិញមានចន្លោះពី១៥ដុល្លារ ទៅដល់ ១០០០ដុល្លារ អាស្រ័យលើលំដាប់នៃកន្លែងស្នាក់នៅ ឬតាមការចង់បានរបស់ភ្ញៀវ។

លោកអភិបាល បានបន្ថែមទៀតថា មូលហេតុដែលធ្វើឱ្យតម្លៃមានតាមលំដាប់បែបនេះ ដោយសារតែកម្ពុជា ជាប្រទេសប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី បើកចំហសម្រាប់អ្នកវិនិយោគគ្រប់មជ្ឈដ្ឋាន ទៅតាមទិដ្ឋាភាពជាក់ស្តែង។ ហើយអ្នកមកលែងកម្សាន្តអាចស្នាក់នៅទៅតាមលទ្ធភាពដែលខ្លួនមាន ៕

Source From: https://business-cambodia.com/2018/12/04/thong-khon-from-2019-to-sihanoukville-theres-no-fear-of-the-lack-of-hotels-anymore/

Leave a Reply

Your email address will not be published. Required fields are marked *