News

Check out real estate news updates

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ស្នើ​ឲ្យ​អ្នកវិនិយោគ​ផ្តោតលើ​លំនៅដ្ឋាន​តម្លៃ​ទាប

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​ជា សុផារ៉ា​បានស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​នានា ងាក​មកជួយ​គិតគូ​វិនិយោគ​លើ​លំនៅ   ដ្ឋា​ន​មានតម្លៃ​ទាប​ឲ្យ​បាន​កាន់តែច្រើន។

លោក​បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​សមាគម​អ្នក​អភិ​វ​ឌ្ឈ​ន៍​លំនៅដ្ឋាន​កាលពីពេលថ្មីៗនេះ លោក​ជា សុផារ៉ា​បាន​បន្តថា បើសិនជា​អាច​អ្នក​អភិ​វ​ឌ្ឈ​ន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​នានា ជួយ​វិនិយោគ​លើ​លំនៅដ្ឋាន​មានតម្លៃ​ទាប ដើម្បី​ជួយ​ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ក្រុម​ប្រជាពលរដ្ឋផ្សេងៗទៀត​ជាការ​ប្រសើរ។ បច្ចុប្បន្ន​ក្នុង​មួយឆ្នាំ​យើង ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង ហើយ​តម្រូវការ​នេះ​គិតតែ​ក្រុម​ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​ប៉ុណ្ណោះ។

លោក​បន្តថា “ខ្ញុំ​មិនមែន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍ សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប នៅ​ជិត​សហគមន៍​អ្នកមាន​ជីវភាព​ធូរធារ ដែល​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សហគមន៍​នោះទេ ប៉ុន្តែ​គួរ​សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប​នៅ​ជាយក្រុង​បន្តិច។លោក​បន្តថា “ខ្ញុំ​ជឿថា​បើ​សាងសង់​ផ្ទះ ដែលមានរ​ចនាស​ម្ព័​ន្ឋ​សមស្រប និង​មិន​មានការ​ដេ​គ័​រ​ច្រើន មិនមាន​ការបំពាក់​ស​ម្ភា​រៈ​បរិក្ខា​ច្រើន គឺអាច​លក់​ក្នុងតម្លៃ​ទាប​បាន។

ប៉ុន្តែ​លោក​ជា សុផារ៉ា​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​លំនៅដ្ឋាន​តម្លៃ​ទាប គួរ​មានតម្លៃ​ប៉ុន្មាន​ជាក់លាក់​នោះទេ។

លោក​ជា សុផារ៉ា​បាន​បន្តថា យើង​គួរផ្តោត​លើក​ម្មករ​រោងចក្រ ដែល​ពួកគេ​មាន​ប្រាក់ខែ១៧០ដុល្លារ អាច​លៃលក៨០ទៅ១០០ដុល្លារ​ក្នុង​មួយខែ​បង់ថ្លៃ​ផ្ទះ​បាន ព្រោះ​បើ​ពួកគេ​ជួល​ផ្ទះ​គេ​តម្លៃ៥០ដុល្លារ​ក្នុង​មួយខែ រយៈពេល១០ឆ្នាំ​ឬ២០ឆ្នាំ ក៏​នៅតែ​ជា​ផ្ទះ​របស់គេ។លោក​បន្តថា ប្រជាជន​កម្ពុជា១,២លាន​នាក់​បានធ្វើ​ចំ

ណាក​ស្រុក និង​បាន​ផ្ញើរ​ប្រាក់២០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ត្រលប់មក​ប្រទេស​វិញ ហេតុនេះ​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នានា គួរ​រក​ឳ​កាស​ធ្វើយ៉ាងណា​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ទទួលបាន​សាច់ប្រាក់​ទាំងនោះ​យកមកប្រើ​ប្រាស់ ហើយ​អាច​ឲ្យ​អ្នកធ្វើការ​នៅក្រៅ​ប្រទេស មាន​ឳ​កាស​ទិញ​លំនៅដ្ឋាន​បាន។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែងថា ការលក់​លំនៅដ្ឋាន​តម្លៃ​ខ្ពស់ ហាក់​មាន​ភាពយឺតយ៉ាវ​បន្តិច ហេតុនេះ​លោក​បាន និង​កំពុង​ត្រៀម​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប នៅ​ជាយក្រុង​ភ្នំពេញ​ផងដែរ ដោយសារ​ក្រុម​ប្រជាពលរដ្ឋ មាន​ប្រាក់ចំណូល​ទាប​នៅមាន​ចំនួន​ច្រើន ហើយ​តម្រូវការ​លំនៅដ្ឋាន​តម្លៃ​ទាប មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ។

លោក​ឧកញ៉ា​បាន​យល់ស្រប នឹង​ការលើកឡើង​របស់លោក​ជា សុផារ៉ា​ដែល​កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ។

បច្ចុប្បន្ន​ក្រុមហ៊ុន​បួន​កំពុង​វិនិយោគ លើ​លំនៅដ្ឋាន​មានតម្លៃ​ទាប​នេះ​រួចហើយ ដូចជា ក្រុមហ៊ុន World Bridge Land ដែល​កំពុង​វិនិយោគ​លើ​លំនៅដ្ឋាន តម្លៃ​ទាប​ស្ថិតនៅ​ភាគខាងត្បូង​ក្រុងភ្នំពេញ ក្រុមហ៊ុន​ប៊ុន​ជេស្ឋ​បាន​វិនិយោគ​លើ​លំនៅដ្ឋាន​តម្លៃ​ទាប​នៅក្នុង​សង្កាត់​ព្រែកតាទែន ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្រុងភ្នំពេញ ក្រុមហ៊ុន​ARAKAWA Cambodia Co, Ltd កំពុង​វិនិយោគ​លំនៅដ្ឋាន​សហកម្ម​សិ​ទ្ឋ (ខុន​ដូ)តម្លៃ​ទាប នៅក្នុង​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ និង​ក្រុមហ៊ុន​បុរី​វិមាន​ភ្នំពេញ បាន​វិនិយោគ​លំនៅដ្ឋាន មានតម្លៃ​ទាប​នៅក្នុង​សង្កាត់​បាក់​ខែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា។

លោក​ឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅពេល​ខាងមុខឆាប់ៗនេះ លោក​នឹង​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប ជា​គំរោង​ធំ​មួយទៀត​នៅតាម​ប    ណ្តោ​យ​ផ្លូវជាតិ​លេខ៦អា​ផងដែរ ដោយសារ​លោក​មើលឃើញ​តម្រូវការ​កើនឡើង សម្រាប់​លំនៅដ្ឋាន​ប្រភេទ​នេះ។

អ្នក​ចង់​ទិញ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​មួយ ដោយ​គ្រាន់តែ​ប្រាប់​ឈ្មោះ​វ៉ាន់​ដែល​បាន និង​កំពុង​អ្នកបំរើ​ការងារ​នៅ​ស្ថានីយ៍ទូរទស្សន៍​មួយ​បាន​ថ្លែងថា លោក​ចង់​ទិញ​ផ្ទះ​តម្លៃ​ទាប​ផងដែរ ប៉ុន្តែ​លោក​គិតថា​លំនៅដ្ឋាន​តម្លៃ​ទាប ដែល​ប្រកាស​កន្លងមក មានតម្លៃ​ថ្លៃ ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ពេក ពី​កន្លែងធ្វើការ​របស់លោក ក៏ដូចជា ទីប្រជុំជន​ក្រុង។

លោក​បន្តថា “ផ្ទះ​តម្លៃ​សមរម្យ គួរ​មានតម្លៃ​ចន្លោះ​ពី១០,០០០ទៅ១៥,០០០ដុល្លារ​អាមេរិក ប៉ុន្តែ​លំនៅដ្ឋាន​សមរម្យ​ដែល​ដាក់លក់​កន្លងមក ដាក់ឈ្មោះ​លំនៅដ្ឋាន​តម្លៃ​ទាប តែ​ការពិត​លក់​តម្លៃ​ថ្លៃ។

លំនៅដ្ឋាន​ដែល​បាននិងកំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន World Bridge Land មានតម្លៃ​ចន្លោះ២៥,០០០ទៅ៣០,០០០ដុល្លារ​អាមេរិក អាស្រ័យ​លើ​ទំហំ​ផ្ទះ​និង​ប្រវែង​ផ្ទះ​និមួយ។

ឆ្លើយតប​នឹង​ការវិនិយោគ​លំនៅដ្ឋាន​មានតម្លៃ​ទាប​នេះ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group ដែល​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប​តំបូង​គេ​បាន​ថ្លែងថា គំរោង​របស់លោក មិន​ផ្តោតលើ​ប្រាក់ចំណេញ​ទេ ព្រោះ​បើ​ចង់បាន​ប្រាក់ចំណេញ លោក​មិន​សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប​ឡើយ លោក​សាងសង់​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រសើរ​ជាង។

លោក​បន្តថា “ខ្ញុំ​ចង់​រដ្ឋាភិបាល និង​ជួយ​ប្រជាជន​ឲ្យ​មានផ្ទះ​សមរម្យ​សម្រាប់​ជា​ជម្រក​របស់​ពួកគេ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *