News

Check out real estate news updates

រដ្ឋមន្ត្រីក្រសួងដែនដី ប្រាប់គន្លឹះ​វិនិយោគអចលនទ្រព្យខ្លីៗដល់​អ្នកដែលមានចំណូលទាប

ការរក​ស៊ីក្នុង​វិស័យអចលន​ទ្រព្យ​ ​អាចនិយាយ​បានថា​ ​មិនមែន​ជា​ការងាយ​ស្រួល​ប៉ុន្មាន​ទេ​ ប្រសិន​បើ​លោកអ្នក​មិនធ្លាប់​ឆ្លងកាត់​បទពិសោធ​ន៍ទិញលក់​ក្នុងវិស័យ​នេះ​។ ​

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ឯកឧត្តម​ ជា ​សុផារ៉ា​​ បាន​ប្រាប់​គន្លឹះ​ខ្លះៗ​ ​សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​ខ្ពស់​ទុក​ជា​ដំបូន្មាន​ក្នុងការ​ចាប់​ផ្ដើម​ទិញផ្ទះ​ ឬដី​ ដើម្បី​បង្កើត​លុយ​ថា «បើចង់មាន មានតែ​ទិញដី​ទេ»។ ​ឯកឧត្តម​ពន្យល់​ថា​ សម្រាប់​គ្រួសារ​ដែល​មានចំណូល​ទាប​ បើ​មិនមាន​លទ្ធភាព​ទេ គួរ​កុំទិញ​ផ្ទះ​ តែត្រូវ​ទិញដី​ ប៉ុន្តែ​គួរសម្លឹង​រកដី​នៅតំបន់​ណាដែល​មានទីតាំង​ល្អ ហើយមាន​ការ​ដឹង​ឭពី​ក្រសួង ​ឬអាជ្ញាធរ​ពាក់ព័ន្ធ​។ «​ដីកើត​មិនងាយ​ទេ ​តែមនុស្ស​ងាយ​នឹង​កើត​… ​ថ្ងៃ​ក្រោយ​ដីនេះ​ឡើងថ្លៃ​យើងក្លាយ​ទៅ​ជា​អ្នក​មាន​»។

យ៉ាង​ណា​ សម្រាប់​អ្នក​មាន​លុយមាន​លទ្ធភាព​ទិញផ្ទះ​វិញ​ ឯកឧត្តម​លើក​ឡើង​ថាៈ « បើអ្នក​មាន​លុយ​ទិញផ្ទះ​ ​គួរយក​ផ្ទះ​នោះ​ដាក់​ជួល​គេ​វិញ»។​ ​មាន​ន័យ​ថា ​ទិញផ្ទះ​ហើយ​ដាក់​ជួល បាន​លុយ​ពីការ​ជួលផ្ទះ​ឲ្យគេ ​មកសន្សំ ​និង​វិនិយោគ​បន្ត ​តួយ៉ាង​អាចយក​ទិញដីទុកនៅតំបន់អភិវឌ្ឍន៍បន្ថែម នេះជាវិធី យកលុយបង្កើតលុយកាន់តែច្រើនថែមទៀត។

គំនិត​ខាងលើ​នេះ​ប្រហាក់ប្រហែល​គ្នា​នឹង​អ្នកនិពន្ធ​សៀវភៅ​ «ឪពុក​អ្នកមាន​បង្រៀន​កូនអ្នក​ក្រ» ដ៏​ល្បី​នៅលើ​ពិភព​លោក​មួយរូប​ គឺលោក  Robert Kiyosaki  ក៏បាន​ប្រាប់វិធី​ដើម្បី​ធ្វើឲ្យ​ផ្ទះ​លោក​អ្នកក្លាយ​ជាទ្រព្យ​ ​ដែល​អាច​បង្កើត​លុយ​ជូនអ្នក​ ​បាន​គឺ អ្នកត្រូវ​ទិញផ្ទះ​នោះ​ដើម្បីជួល​។

​ពេលអ្នក​ទិញ​ ​អ្នកត្រូវ​តែ​វិភាគ​ឲ្យបាន​ត្រឹមត្រូវ​ ដោយ​រំពឹងថា​ផ្ទះនោះ​នឹងមាន​ចំណូល​ជានិច្ច​ ទោះ​មានវិបតិ្ត​សេដ្ឋកិច្ច​កើតទ្បើង​ក៏ដោយ​។ ​លោក​បន្ត​ថា ​ពេលអ្នក​នៅក្មេង​សូមកុំទិញផ្ទះ​ធំពេក​ ដើម្បី​រស់នៅ​ អ្នក​គួរ​ជួលគេ​ ឬរស់​នៅផ្ទះ​តូច​បាន​ហើយ​ ទុកផ្ទះ​ធំនិង​មានទីតាំង​ល្អដើម្បី​ជួលវិញ​ ​ទើបផ្ទះ​អ្នកអាច​បង្កើត​លុយឲ្យ​អ្នកថ្ងៃ​ក្រោយ​៕

Source From: https://business-cambodia.com/2018/11/06/tips-to-invest-in-real-estate-for-low-income-people/

Leave a Reply

Your email address will not be published. Required fields are marked *