News

Check out real estate news updates

រដ្ឋមន្ត្រីកសិកម្ម នឹងចាត់ការ​ក្រុមឈ្មួញ​ឈូសឆាយ​ដីព្រៃ​សហគមន៍​ជាង១ពាន់ហិកតា​នៅ​ខេត្ត​កំពង់ឆ្នាំង

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុម​ជនខិល​ខូច​មួយចំនួន ដែល​បាន​ឈូសឆាយ​រំលោភ​យកដី​ព្រៃ​សហគមន៍​បម្រុងទុក​របស់រដ្ឋ​ ស្ថិតនៅក្នុង​ភូមិត្រពាំង​អំពិល ភូមិប្រស្និប ភូមិស្អំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ ការ​ព្រមាន​នេះ ​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុមឈ្មួញ ​បាន​យកគ្រឿងចក្រ​ទៅឈូសឆាយ​ដីព្រៃ​សហគមន៍​កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៩។

ដីព្រៃ​សហគមន៍​ដែលក្រុមឈ្មួញ​ឈូសឆាយ​ធ្វើជា​កម្មសិទ្ធិ គឺមាន​ប្រមាណ​ជាង ១ពាន់​ហិកតា។

សេចក្តីរាយការណ៍​បានឲ្យដឹង​ថា ករណី​ដែលក្រុមឈ្មួញ​បាន​ឈូស​ឆាយ​ ក្រោម​រូបភាព​ធ្វើផ្លូវ​ដើម្បី​រំលោភយកដី​សហគមន៍ គឺមាន​រយៈពេល​យូរខែ​មកហើយ​ដែលស្ថិត​នៅក្នុង​ភូមិប្រស្និប ចំណុច “លោកតាមឺនគង់” ដែលដី​សហគមន៍​មានប្រមាណ​ជាង ១ពាន់​ហិកតា “ព្រំប្រទល់​ដែនព្រៃ​ជម្រក​ទុក​អចិន្ត្រៃយ៍ ស្ថិតនៅក្នុង​ស្រុករលាប្អៀរ”។

ប្រភពបាន​បង្ហើបថា ករណី​នេះ គឺមាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា និង​មនុស្ស​មួយចំនួន​ដែលបាន​ឃុបឃិតគ្នា ក្នុងការ​យកគ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​សហគមន៍ ដើម្បី​យកទៅពុះ​ឡូត៍លក់។

​លោក វេង សាខុន បានថ្លែង​ប្រាប់ [ខ្លីៗ] ថា ចំពោះ​ករណី​នេះ លោក​បានឲ្យមន្ត្រី​ជំនាញ​ចុះមើលត្រួតពិនិត្យ​មើល​ទីតាំង​ដីព្រៃ​សហគមន៍​នៅស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ «ខ្ញុំបាន​ជូនដំណឹង​នេះ ទៅ​ឯកឧត្តម អ៊ុង សំអាត ថានឹងអាច​ចុះមើល​ទីតាំង ព្រោះគាត់​ទទួលបន្ទុកលេខាធិការដ្ឋាន អ្នកដែល​កាប់ឈូសឆាយ​យកដីធ្លី​ហ្នឹង គឺយើង​នឹងអាចទៅ​ត្រួតពិនិត្យមើល ហើយនិងអាច​កសាង​សំណុំរឿង​ទាក់ទង​បញ្ហានេះ»។

រីឯ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរកសិកម្ម​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់ថា ករណី​ជនខិលខូច ដែលទៅរំលោភបំពាន​លើដីព្រៃ​សហគមន៍​នៅចំណុច​នោះ លោកនឹង​មិនលើកលែង​ឡើយ ហើយលោក​នឹងរៀបចំ​ឯកសារ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចំពោះ​អ្នកដែល​ពាក់ព័ន្ធ​ទាំងអស់៕

More information visit: http://kleykley.sabay.com.kh/article/1150338#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *