យុទ្ធសាស្ត្ររំដោះខ្លួនពីបុគ្គលិកចាយប្រាក់ខែមិនគ្រប់ទៅជាសេដ្ឋីអចលនទ្រព្យ

ការឆ្លៀតពេលក្នុងការវិនិយោគ ខណៈដែលលោកអ្នកជាបុគ្គលិកធ្វើការឲ្យស្ថាប័នក្រុមហ៊ុន វាជារឿងមួយដ៏ល្អ ព្រោះវាមិនគ្រាន់តែជួយបន្ថែមក្នុងការរកប្រាក់ចំណូលតែប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយអ្នកកាន់តែឆ្លាតវៃក្នុងការធ្វើមុខជំនួញផងដែរ។
ជាមួយគ្នានេះពាណិជ្ជកម្ម កម្ពុជា នឹងលើកតិចនិចចំនួន៤ ដើម្បីចែករំលែកជាចំណីគំនិតដល់ អ្នកដែលចង់រៀនធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ទាំងដែលខ្លួនកំពុងធ្វើការឲ្យគេ។
១. រកដៃគូរសហការ
ប្រសិនបើលោកអ្នកមានចំណេះដឹងគ្រាប់គ្រាន់ជុំវិញវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុទេនោះ លោកអ្នកអាចស្វែងរកដៃគូរណាដែលមានជំនាញនេះមកចូលហ៊ុនជាមួយគ្នា។ ចូរប្រើប្រាស់ជំនាញក្នុងការទំនាក់ទំនងរបស់អ្នក ដើម្បីស្វែងរកដៃគូរម្នាក់ដែលអាចបំពេញចន្លោះខ្វះខាតក្នុងយុទ្ធសាស្រ្តននេះ។ ប៉ុន្តែ អ្នកត្រូវមានអ្នកដឹងឭ ឬមានការចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរឲ្យច្បាស់លាស់តាមរយៈផ្លូវច្បាប់ ដើម្បីចៀសវាងហានិភ័យទៅថ្ងៃក្រោយ។
២.យកទ្រព្យទិញទ្រព្យ
ប្រសិនបើលោកអ្នក មិនមានលុយដុលក្នុងដៃទាំងស្រុងហើយចង់វិនិយោគលើវិស័យអចលនទ្រព្យ អ្នកគួរពិចារណាលើការប្រើប្រាស់ប្រាក់ម្ចី។
ជាទូទៅនៅប្រទេសកម្ពុជា ដើម្បីអាចខ្ចីលុយពីធនាគារបាន អតិថិជនតម្រូវឲ្យមានប្រាក់មួយភាគដើម្បីអាចប្រើប្រាស់កម្ចីនោះបាន។ ប្រសិនបើអ្នកមានប្រាក់មួយភាគនោះ អ្នកនឹងអាចខ្ចីប្រាក់ពីធនាគារដើម្បីបង្គ្រប់ទិញ និងបង់ការប្រាក់ជាមួយនឹងប្រាក់ខែរបស់អ្នកបាន។
អ្វីដែលជាចំនុចសំខាន់ត្រង់ចំនុចនេះគឺថា ដើម្បីជោគជ័យអ្នកត្រូវចេះមើលទ្រព្យដែលបម្រុងនឹងវិនិយោគ ថាតើ់វាអាចនឹងហុចផលកម្រិតណា មុននឹងសម្រេចចិត្តប្រើប្រាស់កម្ចីមកវិនិយោគ។
៣. ប្រើប្រាស់គម្រោងជួល
ការប្រើ់ប្រាស់គម្រោងជួល គឺជាយុទ្ធសាស្ត្រមួយ ដែលប្រើក្នុងការទិញអចលនទ្រព្យ ពីម្ចាស់អចលនទ្រព្យដោយមិនទទួលបានសិទ្ធិជម្ចាស់អចលនទ្រព្យជាផ្លូវការទេ។ ក្នុងនោះ អ្នកវិនិយោគលើអចលនទ្រព្យត្រូវចុះហត្ថលេខាជួលរយៈពេលវែងជាមួយម្ចាស់អចលនទ្រព្យ ក៏ដូចជាចុះហត្ថលេខាទិញអចលនទ្រព្យនោះក្នុងតម្លៃច្បាស់លាស់នារយៈអនាគតមួយ។
ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យមិនត្រូវបានអនុញ្ញាតឲ្យលក់អចលនទ្រព្យនោះទេ រហូតដល់ការកំណត់ដែលបានចារក្នុងកិច្ចសន្យា ហើយអ្នកវិនិយោគក៏ត្រូវត្រៀមប្រាក់ ដើម្បីទិញអចលនទ្រព្យក្នុងពេលអនាគតផងដែរ។
តែទោះជាយ៉ាងណា ចំពោះអ្នកដែលមានបំណងទិញ ឬវិនិយោគលើអចលនទ្រព្យថា អ្នកគួរយល់ឲ្យច្បាស់ជាមុននូវគោលបំណងដែលអ្នកចង់ទិញ ថាតើអ្នកទិញដើម្បីអ្វី? ដើម្បីរស់នៅ ឬដើម្បីវិនិយោគយកប្រាក់ចំណេញ?
ដំបូង អ្នកត្រូវគិតគូរលើការចំណាយប្រចាំខែរបស់អ្នក ដើម្បីងាយស្រួលឲ្យដឹង ពីលទ្ធភាពនៃការបង់ការប្រាក់ប្រចាំខែរបស់អ្នក ។ លោកបានបញ្ជាក់ថាអ្វីដែលជាចំនុចសំខាន់ ក្នុងការវិនិយោគក្នុងវិស័យនេះ ត្រូវជ្រើសរើសទីតាំងដែលមានសក្តានុពលសម្រាប់បច្ចុប្បន្ន និងអនាគត ហើយគួរស្វែងរកអចលនទ្រព្យណាដែលលោកអ្នកមានលទ្ធភាពទិញ និងជៀសវាងកុំប្រើកម្ចីហួសប្រមាណ៕
Source From: https://business-cambodia.com/2018/12/03/a-liberating-strategy-from-a-low-paying-worker-to-a-real-estate/