News

Check out real estate news updates

ម្ចាស់អចលនទ្រព្យត្រៀមខ្លួន! រដ្ឋចេញសាររំលឹកម្ចាស់អចលនទ្រព្យទាំងអស់មកបង់ពន្ធត្រឹមចុងខែកញ្ញា

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរំលឹកជាលើកទី២ សម្រាប់ការបង់​ពន្ធ​អចលនទ្រព្យ​​ប្រចាំឆ្នាំ២០១៩ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅ​តាមក្រុង​នីមួយៗ​​នៃខេត្តទាំងអស់ មេត្តារួសរាន់អញ្ញើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាស​បង់ពន្ធ​អចលនទ្រព្យ​ទាន់​ពេល​វេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសខណ្ឌ តាមច្បាប់ជាធរមាន។

គួរជម្រាបផងដែរ អចលនទ្រព្យនៅកម្ពុជាកំពុងតែមានការីកចម្រើនខ្លាំង ដូចជាឃើញជាក់ស្ដែងបច្ចុប្បន្ននេះ ផ្ទះ ខុនដូ ដីឡូត៍ កំពុងមានសន្ទុះដែលធ្វើឱ្យប្រជាជនកម្ពុជាភាគច្រើនមានឱកាសនៅក្នុងការទិញអចលនទ្រព្យផ្ទាល់ខ្លួន។

ដូច្នេះហើយ ម្ចាស់អចលនទ្រព្យទាំងអស់គួរតែទៅបង់ពន្ធឱ្យបានមុនថ្ងៃកំណត់ដើម្បីចៀសវាងជិតផុតកំណត់មានការកកស្ទះ និង​បង្កឱ្យមានការយឺតយ៉ាវក្នុងការបង់ពន្ធ មិនត្រឹមតែប៉ុណ្ណោះទេខាតបង់ទាំងពេលវេលា និងលុយកាកទៀតផង។

More information visit: https://www.business-cambodia.com/public/article/tax-for-property

Leave a Reply

Your email address will not be published. Required fields are marked *