News

Check out real estate news updates

ម៉ាឡេស៊ី ចង់​ក្លាយ​ជាអ្នក​វិនិយោគ​ធំ​លំដាប់​ទីមួយ​នៅ​កម្ពុជា

ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នា​ព្រឹកថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព លោក Eldeen Hasaaini Binh Mohd Hashim ឯក​អគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅកម្ពុជា បាន​បញ្ជាក់​ថា ក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ៖

ទី១. ធ្វើយ៉ាងណា​ជំរុញ​ទំនាក់​ទំនង​កម្ពុជា និង​ម៉ាឡេស៊ី ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ឡើង​ថែមទៀត

ទី២. ជំរុញ​រាល់​កិច្ចព្រមព្រៀង​អនុស្សារណៈ​ទាំងឡាយ​ដែលបាន​ចុះ​ហត្ថលេខា​កន្លងមក​ឲ្យ​ដំណើរការ​ទៅមុខ

ទី៣.ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា និង​ម៉ាឡេស៊ី ឱ្យ​មានទំហំ​កាន់តែ​ធំឡើង ជាពិសេស​ការនាំអង្ករចេញ​ពីកម្ពុជា​ ទៅ​ម៉ាឡេស៊ី ព្រមទាំង​ធ្វើយ៉ាងណា​ ជំរុញ​ការវិនិយោគ​ម៉ាឡេស៊ី​នៅកម្ពុជា ឱ្យក្លាយទៅ​ជា​ការ​វិនិយោគធំ​លំដាប់ទី១​នៅ​កម្ពុជា។

ជាការ​ឆ្លើយតប សម្ដេច​នាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី បាន​ឈានដល់​កម្រិត​មួយ​ដែល​មិនធ្លាប់​មាន​ហើយ​អ្វី​ដែលជា​គោលបំណង និង​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សម្ដេច គឺ​ធ្វើយ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែ​ធំ​បន្ថែម​ទៀត។ ​លើស​ពីនោះ​ទៀត គឺ​ធ្វើយ៉ាងណា​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យមាន​លំហូរ​ដោយ​សេរី​ស្របតាម​យន្តការ​គោលការណ៍ និង​គោល​នយោបាយ​របស់​អាស៊ាន មិនតែ​ប៉ុណ្ណោះ​ត្រូវជំរុញ​ឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​អាស៊ាន​ផងដែរ។

សម្តេច ហ៊ុន សែន ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ផង និង​ជំរុញ​កិច្ច​ព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​នៃប្រទេស​ទាំងពីរ​ផង ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​វិនិយោគ​ពាណិជ្ជកម្ម​ទាំងពីរ៕

Source From: http://kleykley.sabay.com.kh/article/1143613#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *