News

Check out real estate news updates

ម៉ាឡេស៊ី​គ្រោង​វិនិយោគ​ដាំ​ដុះ​ឫស្សី​នៅ​កម្ពុជា

ក្រសួងកសិកម្ម មាន​ផែន​ការ​ជំរុញ​ការ​ដាំ​ដើម​ឫស្សី នៅ​ខេត្ត​ចំនួន​ ៩ ក្រោយ​ពី​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជា​មួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី ស្តីពី​ការ​អភិវឌ្ឍន៍​ឫស្សី​នៅ​កម្ពុជា។

កាសែតក្នុងស្រុក ផ្សាយកាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី៨ វិច្ឆិកា ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​គ្នា​នេះ ធ្វើ​ឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សាខុន ជាមួយ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិន​ភាព​នៃ​ប្រទេស​ម៉ា​ឡេស៊ី នៅ​ទីស្តីការ​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា។

លោក វេង សាខុន បញ្ជាក់ថា ក្រសួង​កសិកម្ម​នឹង​ជំរុញ​ឲ្យ​សហគមន៍​ព្រៃ​ឈើ​ជា​អ្នក​ដាំ​ដុះ​ឫស្សី ក្នុង​គោល​បំណង​បង្កើន​គម្រប​ព្រៃ​ឈើ និង​បង្កើន​ចំណូល​ដល់​សមាជិក​នៃ​សហគមន៍​ព្រៃ​ឈើ តាម​រយៈ​ការ​លក់​ឫស្សី​ដល់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​ជា​អ្នក​ប្រមូល​ទិញ ដើម្បី​កែច្នៃ​ដើម​ឫស្សី​នោះ យក​ទៅ​ធ្វើ​ជា​ឧបករណ៍ សំភារៈ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ក្នុង​ការិយាល័យ និង​គ្រឿង​សង្ហារិម​ផ្សេងៗ។ ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ធនធាន​ឫស្សី​វិញ ពួក​គេ​នឹង​បង្កើន​ប្រាក់​ចំណូល​សំរាប់​គ្រួសារ ដោយ​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​ផល និង​អនុផល​ព្រៃ​ឈើ ការ​បរបាញ់ និង​កាត់​បន្ថយ​ចំណាក​ស្រុក។

ក្រសួង​កសិកម្ម​មាន​ផែនការ​ដាំ​ឫស្សី នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង និង​ខេត្ត​កោះកុង៕

Source From: http://kleykley.sabay.com.kh/article/1102346#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *