News

Check out real estate news updates

ម៉ាឡេស៊ីនិងសិង្ហបុរី​ព្រមព្រៀងគ្នាពន្យារគម្រោងផ្លូវដែកល្បឿនលឿន

រដ្ឋាភិបាលម៉ាឡេស៊ីនិងសិង្ហបុរី​បានព្រមព្រៀងគ្នាពន្យារការភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនដែលមានតម្លៃ ២៧ ពាន់លានដុល្លារដែលនឹងតភ្ជាប់រវាងរដ្ឋធានីរបស់ប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងប្រកបដោយសន្តិវិធីនេះគឺសម្រេចដោយមិនចាំបាច់ឲ្យប្រទេសម៉ាឡេស៊ីបង់ប្រាក់សំណងនោះឡើយបន្ទាប់ពីលោកMahathirត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដោយលោកបានលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបានព្រមព្រៀងដោយអ្នកកាន់តំណែងមុនរបស់ម៉ាឡេស៊ីរួមទាំងគម្រោងរបស់រដ្ឋាភិបាលចិន។ ការលុបចោលគម្រោងទាំងនេះគឺដោយសារប្រទេសម៉ាឡេស៊ីមិនមានសមត្ថភាពបង់ប្រាក់សម្រាប់គម្រោងទាំងនោះ។

ប្រទេសសិង្ហបុរី​កន្លងមកបានចំណាយទឹកប្រាក់ប្រមាណជា ១៨០លានដុល្លាររួចទៅហើយលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះហើយសិង្ហបុរី​ក៏បានយល់ព្រមពន្យារគម្រោងនេះដោយរំពឹងថានឹងអាចចាប់ផ្តើមឡើងវិញនៅពេលដែលសេដ្ឋកិច្ចម៉ាឡេស៊ីមានការរីកចម្រើន។

ថ្លែងទៅកាន់សារព័ត៌មាន Business Insider Singapore លោក​ Azmin Ali រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍យ៉ាងដូច្នេះថា៖​«បន្ទាប់ពីមានការពិភាក្សាជាច្រើនរួចមក រដ្ឋាភិបាលប្រទេសសិង្ហបុរី​បានព្រមព្រៀងទទួលយកគោលគំនិតរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការពន្យារគម្រោងនេះសម្រាប់មួយរយៈពេលដែលយើងជឿជាក់ថាសេដ្ឋកិច្ចម៉ាឡេស៊ីនឹងមានភាពប្រសើរឡើងនៅពេលនោះមកដល់»។​

ផ្លូវល្បឿនលឿននេះអាចកាត់បន្ថយការធ្វើដំណើរពីរយៈពេល ៧ ម៉ោងមកត្រឹមតែ 90 នាទីប៉ុណ្ណោះ។

Source From: http://www.construction-property.com/khread-news-1490/

Leave a Reply

Your email address will not be published. Required fields are marked *