News

Check out real estate news updates

មូលហេតុ៥យ៉ាងដែលធ្វើអោយការវិនិយោគលើដីធ្លីបរាជ័យ

ការវិនិយោគគឺជារឿងដែលពិបាកសម្រាប់មនុស្សគ្មានឆន្ទះ គ្មានក្តីសុបិន គ្មានការតស៊ូ ដែលមនុស្សទូទៅមិនងាយនឹងជោគជ័យឡើយ លើវិស័យនិមួយៗ ។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលតែង តែចែករំលែក ចំណេះដឹង និងបទពិសោធន៍ ដល់ យុវជនខ្មែរ ក៏ដូចជា សាធារណជនជាច្រើនបាន លើកឡើងថា “មូលហេតុ៥យ៉ាងដែលធ្វើអោយការវិនិយោគលើដីធ្លីបរាជ័យ”។

បើយោងតាម ទំព័រ Facebook អ្នកជំនាញរូបនេះ លើកឡើង ពីមូលហេតុ ចំនួន៥ ដែលធ្វើឲ្យការវិនិយោគដីធ្លីបរាជ័យ ក្នុងនោះរួមមាន៖ ​
១. មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ) ណាស់។
២. វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។
៣. ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
៤. ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។
៥. មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ: អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា?

Source From: https://business-cambodia.com/2018/12/22/real-estate-4/

Leave a Reply

Your email address will not be published. Required fields are marked *