News

Check out real estate news updates

មូលហេតុនៃការឡើងចុះតម្លៃអចលនទ្រព្យនៅកម្ពុជា

បច្ចុប្បន្នកម្ពុជាមានអគារធំៗនិងសំណង់លំនៅឋានបានសាងសង់ជាច្រើនទាំងនៅក្នុងទីក្រុងនិងតាមបណ្ដាលខេត្ដផ្សេងៗដើម្បីបំពេញទៅតាមតម្រូវការបស់អតិថិជននិងអ្នកវិនិយោគបរទេស ប៉ុន្ដែក៏ធ្វើឲ្យមានការព្រួយបារម្ភផងដែរពីវិបត្ដិទីផ្សារអចលនទ្រព្យគឺមិនពាក់ព័ន្ធទៅនិងការផ្គត់ផ្គង់ផ្នែកអចលនទ្រព្យនោះឡើយ។ មានមូលហេតុ ៣ដែលធ្វើអោយតម្លៃអចលនទ្រព្យមានការឡើងចុះៗ៖

ស្ថិរភាពនយោបាយ៖ យើងដឹងហើយថាស្ថានភាពនយោបាយគឺវាជះឥទ្ធិពលទៅដល់វិស័យអចលនទ្រព្យនៅពេលណាដែលមានការជាប់គាំងនយោបាយម្ដងៗធ្វើឲ្យវិស័យអចលនទ្រព្យហាក់នៅទ្រឹង និងតម្លៃមានការថយចុះ។ មិនថានប្រទេសណាក៏ដូចប្រទេសណានោះទេស្ថិរភាពនយោបាយគឺចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស សេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគិនបរទេសចូលមកវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

កំណើនអ្នកវិនិយោគបរទេស៖ ចំនួនអ្នកវិនិយោគិនបរទេសកាន់តែច្រើនឡើងគឺអាចរុញឲ្យចំនួននៃការសាងសង់មានការកើនឡើង។ ស្របពេលដែលប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងល្អសម្រាប់វិនិយោគ នេះជាឱកាសធ្វើអោយវិនិយោគិនបរទេសចាប់អារម្មណ៍ចូលមកវិនិយោគ។ ជាក់ស្ដែងប្រទេសកម្ពុជាបច្ចុប្បន្នទទួលបានវិនិយោគិនបរទេសជាច្រើនមានដូចជា ចិន ជប៉ុន អាមេរិក កូរ៉េ តែវ៉ាន់ និងវៀតណាមជាដើម ដែលធ្វើអោយវិស័យអចលនទ្រព្យនៅកម្ពុជាសព្វថ្ងៃមានការកើនឡើងយ៉ាងខ្លាំង។

ការរំពឹងទុករបស់ក្រុមឈ្មួញដោយសារការពង្រីកទីក្រុង៖ យោងតាមរបាយការរបស់រាជធានីភ្នំពេលបានបង្ហាញថាគម្រោងនៃការពង្រីកទីក្រុងមានការកើនឡើង ២ដងដែលកើនឡើងពី ៣០០ គម ទៅ ៧០០គមនិងមានប្រជាជនរស់នៅបច្ចុប្បន្នមានចំនួន ៣លានប្រាំសែននាក់។ និន្នាការនេះបានធ្វើអោយឈ្មួញឆ្លៀតឱកាសទិញអចលនទ្រព្យទុកដើម្បីចំណេញ ដែលធ្វើអោយតម្លៃអចលនទ្រព្យមានការប្រែប្រួលទៅតាមមាត់របស់ឈ្មួញ។

ទីផ្សារអចលនទ្រព្យដែលមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់ពីអតិថិជនទាំងក្នុងនិងក្រៅប្រទេស ហើយតម្លៃអចលនទ្រព្យអាចកើនឡើងទៅបានគឺផ្អែកទៅលើប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ប្រសិនបើប្រាក់ចំណូលគាត់កើនឡើង គាត់អាចមានលទ្ធភាពទិញអចលនទ្រព្យបាននោះនិងធ្វើអោយតម្លៃនៃអចលនទ្រព្យកើនឡើងផងដែរ។

អតិថិជនដែលទិញអចលនទ្រព្យមានពីប្រភេទទី១ អតិថិជនដំបូងគឺជាអ្នកមានលុយច្រើនទិញកក់ទុកដើម្បីលក់យកចំណេញនៅពេលក្រោយ។ ទី២ ជាអតិថិជនដែលមានតម្រូវការជាក់ស្ដែងនិងពិតប្រាកដដោយទិញដើម្បីរស់នៅ ឫយកទៅអភិវឌ្ឍន៍៕

Source From: https://business-cambodia.com/2018/12/04/price-of-real-estate-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *