News

Check out real estate news updates

មុនបង់រំលស់ផ្ទះតម្លៃទាប គួរច្បាស់៥ចំណុចនេះ កុំឲ្យទឹកភ្នែកស្រក់ចុះព្រោះបំណុល

ទីផ្សារផ្ទះតម្លៃទាបនៅកម្ពុជាយើង មានការប្រកួតប្រជែងជាខ្លាំង។ មានបុរីតម្លៃទាបជាច្រើន កំពុងដាក់លក់លើទីផ្សារកម្ពុជា ខណៈ​ប្រជាជន​កម្ពុជា មានចំណូលមធ្យមប្រមាណ៨០ភាគរយ ដូចនេះ ពួកគាត់ មានតែទិញផ្ទះតម្លៃទាប តាមរយៈបង់រំលស់។ ដូចនេះ នាងខ្ញុំ ពេជ្រ ស្រីវណ្ណ ប្រធាននិពន្ធផ្នែក អចនទ្រព្យ សូមលើកឡើងនូវចំណុចចំនួន៥ត្រូវដឹង មុនពេលសម្រេចចិត្តទិញផ្ទះតម្លៃទាប ដោយការបង់រំលស់ ៖

១. ក្រុមហ៊ុនអ្វីសាងសង់

មុននឹងសម្រេចធ្វើកិច្ចសន្យាទិញផ្ទះបង់រំលស់ ក្នុងនាមជាអ្នកទិញម្នាក់ ត្រូវ ច្បាស់ថា តើក្រុមហ៊ុនដែលសាងសង់ មានប្រវត្តិបែបណា ជាក្រុមហ៊ុនដែលគួរទុកចិត្តដែរឬទេ អ្នកណាជាម្ចាស់ក្រុមហ៊ុន ។ លោកអ្នកត្រូវប្រាកដថា ម្ចាស់ក្រុមហ៊ុន គឺត្រូវតែជាមនុស្សស្មោះ ត្រង់ក្នុងការរកស៊ី ។

២. គុណភាពសំណង់

អំពីគុណភាពសំណង់ គឺជាគ្រឿងក្នុងយ៉ាងសំខាន់ ដែលអ្នកទិញត្រូវដឹង។ ជាធម្មតាទេ ដែល ផ្ទះតម្លៃទាប សំណង់ហាក់មិនសូវល្អ ដូចផ្ទះ តម្លៃរាប់ម៉ឺនដុល្លារនោះទេ  ប៉ុន្តែយ៉ាងណា អ្នកត្រូវដឹងថា តើគុណភាពសំណង់សាកសមនឹងតម្លៃរបស់វាដែរឬទេ?​ មានក្រុមហ៊ុន​សាងសង់​បុរីមូយចំនួន ខ្វះការយក​ចិត្តទុក​ដាក់ទៅលើគុណភាព​ផ្ទះ ដោយហេតុថាចង់បានចំនួនផ្ទះសង់ច្រើន និងសាងសង់ឲ្យ​ទាន់ថ្ងៃប្រគល់​ដល់​អតិថិជន​។ យល់ល្អ បើសម្រេចចិត្តទិញហើយ ពេលកំពុងសាងសង់ អ្នកគួរឧស្សាហ៍ទៅមើល ជាពិសេសពេលបុកធ្នឹម(សម្រាប់បុរី) តទុយោទឹកជាដើម និងគួរសាកសួរបន្ថែមពីជាងជំនាញពីសំណង់ផ្ទះផងដែរ។

៣. ផ្លូវថ្នល់

បើផ្លូវចូលផ្ទះស្អាត ល្អធំ ផ្ទះយើងក៏មានតម្លៃថែមមួយកម្រិត ។ ត្រូវដឹងថា តើផ្លូវទៅកាន់ ផ្ទះដែលយើងទិញនោះ ជាផ្លូវប្រភេទធំ តូច ផ្លូវលំ ឬបេតុង ស្ទះចរាចរណ៍ដែរឬទេ ជាប្រភេទផ្លូវដែរមានឡានធំៗ ឆ្លងកាត់ឬទេ?  ផ្លូវចូលឆ្ងាយ ឬស្ងាត់ដែរឬទេ? ទោះបីជាផ្ទះ មានតម្លៃទាបបន្តិចមែន ក៏ប៉ុន្តែ មិនមែនមានន័យថា ផ្ទះត្រូវមានផ្លូវចូលជ្រៅ ហើយស្ងាត់នោះដែរ។ ព្រោះមនុស្សត្រូវការសុវត្ថិភាពជាចម្បង។

៤. ប្រពន្ធ័ទឹកភ្លើង

ប្រពន្ធ័បម្រើសាធារណៈ ពិតជាសំខាន់  ដែលគ្រប់គ្នា មិនសូវបានចាប់អារម្មណ៍ ប៉ុន្មានឡើយ។ ទីតាំងបុរីមួយចំនួន មិនទាន់តភ្ជាប់អគ្គិសនីរដ្ឋនៅឡើយ ដោយទិញអគ្គិសនីឯកជនមកជំនួសសិន។ ចំណុចនេះលោកអ្នកអាចសួរទៅខាងបុរី ថាគេបានភ្ជាប់អគ្គិសនីរដ្ឋ ឬឯកជន? ចំណែក ​ប្រព័ន្ធ​ទឹក​ស្អាត​ក៏​សំខាន់​ដូចគ្នា លោក​អ្នក​ត្រូវដឹង​ច្បាស់​ថា​តំបន់​ហ្នឹង​ មាន​ត​ប្រព័ន្ធ​ទឹក ​សម្រាប់​ប្រើ​ប្រាស់​គ្រប់គ្រាន់ ឬយ៉ាងណា។

៥. ប្រពន្ធ័នៃការបង់រំលស់

មុននឹងស្នើសុំបង់រំលស់ យើងត្រូវដឹងថា តើយើងអាចបង់រំលស់ជាមួយម្ចាស់គម្រោង ដោយឥតការប្រាក់ចំនួនប៉ុន្មានភាគរយ? បន្ទាប់មកតើ​យើងអាចង់រំលស់ តជាមួយធនាគារ រយៈពេលប៉ុន្មាន ក្នុងអត្រាការប្រាក់ប៉ុន្មានក្នុងមួយឆ្នាំ? ម្យ៉ាងវិញទៀត យើង ពិនិត្យលើវិធីសាស្ត្រ​ក្នុងការ​បង់​សង ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ? រយៈពេលនៃប្រាក់កម្ចី  ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពល​ដល់ចំនួន​ប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅ​ការយក​កម្ចី​រយៈពេលវែងអាចជួយបន្ធូរ​បន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។ តើមានលក្ខខណ្ឌ​អនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម។

More information visit: https://www.business-cambodia.com/public/article/before-paying-home-depreciation-these-five-should-be-clear-don-t-let-tears-down-because-of-debt

Leave a Reply

Your email address will not be published. Required fields are marked *