News

Check out real estate news updates

មុនទិញត្រូវប្រយត្ន័ផង! សំណង់ ផ្ទះល្វែងឥតច្បាប់២កន្លែង កំពុងសាងសង់នៅតាកែវ

ខណៈ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែរីកចម្រើនខ្លាំង អត្រានៃ សំណង់ឥតច្បាប់ក៏កាន់តែមានច្រើន ។

តួយ៉ាង កាលពីថ្ងៃទី៣០ ខែ កក្កដា កន្លងទៅនេះ អាជ្ញាធរស្រុកបាទី រួមជាមួយមន្រ្តី បានចេញសេចក្តីប្រកាស អំពីសំណង់ផ្ទះល្វែង ២ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងបានចុះផ្អាកការដ្ឋានសាងសង់អគាររោងចក្រស្បែកជើងខ្នាតធំ របស់ជនជាតិចិនឈ្មោះ ក្រាយអាំហ្វីនដ្រេហ្កន ដែលស្ថិតនៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ដោយតែគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ខាងក្រោមនេះជា សំណង់ ផ្ទះល្វែងឥតច្បាប់២កន្លែង និងរោងចក្រ១ កំពុងសាងសងនៅតាកែវ៖

១ សំណង់ផ្ទះល្វែងរបស់លោក យឹម គីមលន ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីតាំងនៅភូមិ ចក ឃុំ ត្រពាំងសាប ស្រុក ទន្លេបាទី ខេត្ត តាកែវ។

២. សំណង់ផ្ទះល្វែង របស់លោក អ៊ុក ពែល ភេទប្រុស អាយុ ៦៣ឆ្នាំ នៅភូមិស្មៅខ្ចី ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មាន២ល្វែង ដែលមានទំហំ៨ម៉ែត្រ គុណ ១៥ម៉ែត្រ។

៣. សំណង់រោងចក្រ ស្បែកជើងខ្នាតធំ ឈ្មោះ ត្រាយ អាំហ្វិន ដ្រេហ្គន( ខេមបូឌា) មាន៤អគារ ទីតាំងនៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

More information visit: https://www.business-cambodia.com/public/article/be-careful-before-buying-two-borey-in-takeo-not-rule

Leave a Reply

Your email address will not be published. Required fields are marked *