News

Check out real estate news updates

មុនទិញដីភូមិ បើមិនចង់ទិញទុកឲ្យខ្មោចនៅ ត្រូវដឹងរឿងទាំង៣នេះសិន

ពាក្យចាស់ “ ពោលថា បើមិនជឿកុំប្រមាថ” ជាពាក្យមួយដែលបានដាស់សន្តិអារម្មណ៍របស់​ប្រជាពលរដ្ឋកម្ពុជាផងដែរ ថាមុននឹងធ្វើអ្វីមួយត្រូវ គិតឲ្យបានល្អិនល្អន់ ព្រោះថា លើលោកនេះរឿង​មិនអាចទៅរួចមានច្រើនណាស់។

តួយ៉ាងការមានលុយទិញដី ហើយចេះតែទិញៗនោះទេ ប៉ុន្តែ អ្នកត្រូវមើលផងដែរថា តើស្ថានភាពដីទាំងនោះយ៉ាងមិចដែរ ស្ថិតនៅកន្លែង ដែលមានហ៊ុង ស៊ុយឬយ៉ាងណា។ ខាងក្រោមនេះ Business Cambodia នឹងបង្ហាញនៅ៣ចំណុច ក្នុងការមើលដី បែប ហ៊ុង ស៊ុយ។

១. ត្រូវដឹងពីប្រវត្តិដី

ប្រការនេះសំខាន់ណាស់ បើតាមគោលការណ៍របស់ក្បួនហុងស៊ុយនោះ បើកាលណនាយើងទិញប៉ះចំដីវាលកប់ខ្មោច ដីដែលមាន មនុស្ស ស្លាប់  ជាក្រុមដូចជាសង្គ្រាម ក្រឡាប់ឡានឬឧបទ្ទវហេតុអាក្រក់នានាតែងជា ដីមិនល្អនិងបើសាងសង់ផ្ទះចាត់ទយកថាអព មង្គល រស់ នៅមិនសូវបានសុខដុមសោះឡើយ។ បើដីមានប្រវត្តិបែបនេះហាមសាងសង់ផ្ទះដាច់ខាតពីព្រោះ តាមក្បួនហុងស៊ុយចាត់ ទុកថាជាលក្ខណៈ ដីដែលទម្លាក់ផលអាក្រក់ឱ្យអ្នករស់នៅលើដីនេះ។ ក្រៅពីនេះក៏នៅមានការរំខានពីវិញ្ញាណខ្មោចបិសាចនី បរិវេណនោះ ដែលនាំឱ្យការរស់នៅ មានតែបញ្ហាកើតឡើងមិនចេះចប់មិនចេះហើយ។

២. ដឹងពីកម្ពស់ដី

កម្ពស់ដីជាផ្នែកមួយទៀតដែលសំខាន់ក្នុងក្បួនហុងស៊ុយ។ យើងចាំចាច់ត្រូវត្រួតពិនិត្យមើលពីសភាពស្ថានដីជុំវិញឱ្យបានច្បាស់លាស់ ហើយបើមានត្រង់ណាខ្ពស់ទាបត្រូវចាក់បំពេញឱ្យបានស្មើល្អទើបប្រសើរ។

យើងត្រូវចងចាំថាផ្ទៃដីដែលមានលក្ខណៈល្អចាំបាច់ត្រូវមានកម្រិចកម្ពស់ផ្ទៃដីមិនខុសប្លែកពីគ្នាខ្លាំងដោយ យើងសម្លឹងយកពីផ្ទៃដី ផ្លូវថ្នល់ ផ្នែកខាងមុខជាគោល។ ត្រូវចងចាំថាដីដែលខ្ពស់ជាងផ្លូវថ្នល់តែងតែល្អជាងដីដែលទាបជាងផ្លូវថ្នល់។

៣. ផ្ទៃដីដែលមានជម្រាលផ្អៀង

ស្ថានដីដែលមានលក្ខណៈបែបនេះចាត់ទុកថាមិនល្អហើយមិនគួរសាងសង់ ផ្ទះរស់នៅឡើយ ពីព្រោះថាផ្ទះដែលសាងសង់នៅលើដីជម្រាលពុំផ្តល់ជោគលាភល្អទេគឺតែងមានឧបសគ្គនិងបញ្ហាចូលលុកលុយយាយីញឹកញាប់ផង។

Source from: https://www.business-cambodia.com/public/article/before-buying-land-if-you-do-not-want-to-buy-let-the-ghost-still-know-these-three-things

Leave a Reply

Your email address will not be published. Required fields are marked *