News

Check out real estate news updates

មិនធម្មតា!!ថៃហ៊ានចំណាយលុយ៤១ពាន់លានដុល្លារសាងសង់ផ្លូវល្បឿនលឿនចំនួន៧ ជិត២៨០០ គីឡូម៉ែត្រ

​បើនិយាយអំពីផ្លូវល្បឿនលឿន កម្ពុជាក៏មិនចាញ់គ្នាប៉ុន្មានដែរជាមូយប្រទេសជិតខាង ដោយកម្ពុជាកំពុងតែ​សាងសង់​ផ្លូវល្បឿនលឿនជាច្រើនដែលជួយសម្រួលដល់ការដឹកជញ្ជូន​ និងធ្វើដំណើរដោយ​មានការវិនិយោគ​ពីសំណាក់​វិនិយោគិន​បរទេសជាច្រើនផងដែរនោះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិបានឱ្យដឹងថាថៃចំណាយលុយរហូតដល់៤១ពាន់លានដុល្លារដើម្បី​សាងសង់ផ្លូវល្បឿនលឿន ដែលមានប្រវែងរហូតដល់ ២៨០០គីឡូម៉ែត្រ។

បើតាមរយៈលោក Chayathan Promsorn អនុប្រធានស្តីទីនៃការិយាល័យ បានឱ្យថារគម្រោងដ៏​ធំមួយគឺត្រូវ​បានគ្រប​ដណ្ដប់​លើផ្ទៃដីប្រមាណ ២៧៩៦ គីឡូម៉ែត្រដោយរួមបញ្ចូល នៅក្នុងប្លង់អភិវឌ្ឍន៍ ផ្លូវ Highway ដែលនឹងត្រូវប្រគល់ ទៅ​កាន់ក្រសួង​ដឹកជញ្ជូន ដើម្បីពិចារណា ហើយដាក់វានៅក្នុងយុទ្ធសាស្ត្រជាតិ។

ចំណែកគម្រោងដ៏ធំនោះគឺជាគម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ទាំង៧​ដែលមាន​ដូច​ខាង​ជា៖

ផ្លូវ​ភាគ​ខាងជើងទៅកាន់ភាគ​ឦសានដោយផ្លូវនេះ​ត្រូវបាន​បែងចែក​ជា ៣ផ្នែក​នៅក្នុងខេត្តដូចជា៖ ខេត្ត Tak-Phitsanulok, Phitsanulok-Phetchabun និង Phetchabun-Khon Kaen។

ផ្លូវ​ភាគ​កណ្តាលទៅកាន់ភាគខាងជើង៖ ផ្លូវ​នេះ​ត្រូវ​បាន​បែងចែក​ជា ៣​ផ្នែក​ដែលមាន៖ ខេត្ត Nakhon Sawan- Phitsanulok, Phitsanulok- Uttaradit និង​ Uttaradit-Lampang។

ផ្លូវភាគ​ឦសាន ពាក់ព័ន្ធនឹង​ ២ ផ្នែកគឺ​ខេត្ត Nakhon Ratchasima-Khon Kaen និង​ Khon Kaen-Nong Khai។

ផ្លូវភាគ​ខាងត្បូង ​ត្រូវ​បែងចែក​ជា ៤ ផ្នែក​គឺ៖ ខេត្ត​ Phetchaburi–Chumphon, Chumphon-Surat Thani, Surat Thani-Songkhla និង​ Songkhla-Narathiwat។

ផ្លូវ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត ពាក់ព័ន្ធ​នឹង ២ ផ្នែក គឺ​កំពង់ផែ Laem Chabang-Prachin Buri និង​ Prachin Buri-Nakhon Ratchasima។

គម្រោង​ផ្លូវទី៦ ការ​តភ្ជាប់ពី​ក្រុង Bangkok ជាមួយ​ខេត្ត​ Sa Kaeo

គម្រោង​ផ្លូវទី៧ គឺខេត្ត Chon Buri-Rayong និង Rayong-Trat៕

គួរជម្រាបផងដែរថា​ ផ្លូវHighway បាងកក -​ សេកគេហៅថា M71 ដែលមានផ្នែកទី 1 ដូចជាផ្លូវ Nakhon Sawan-Phitsanulok ហៅថា M5 ផ្នែកទី 3 នឹងត្រូវបានសាងសង់ជាមុនជាគម្រោងសាកល្បង។

Source From: https://www.business-cambodia.com/public/article/thailand-is-spending-41-billion-constructing-7-nearly-2800-kilometers

Leave a Reply

Your email address will not be published. Required fields are marked *