News

Check out real estate news updates

មិនធម្មតា!!ការអភិវឌ្ឍថ្មីៗក្នុងវិស័យទេសចរណ៍កំពុងធ្វើឱ្យអចលនទ្រព្យនៅវៀតណាមពុះកញ្ជ្រោល

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថាកាលពីមុន ក្រុមហ៊ុនអចលនទ្រព្យជាច្រើន ដែល​ធ្លាប់ផ្តោតលើគម្រោងផ្ទះល្វែងខ្ពស់ៗបានលោតចូលក្នុងអចលទ្រព្យវិស័យទេសចរណ៍ដូចជាការបង្កើតជារមណីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តយ៉ាងច្រើនផងដែរ។​

ជាក់ស្ដែង ក្រុមហ៊ុន Novaland ដែលជាក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះនៅវៀតណា បានប្រកាស​ពីការអភិវឌ្ឍ​គម្រោង​រមណីយដ្ឋាននៅតាមខេត្តក្រុងជាច្រើនដូចជា៖ខេនធូ(Can Tho)និងផាន់ថាញ់(Phan Thian) មកកាន់ខេមរ៉េន(Cam Ranh)និងបារ៉ាយវ៉ុងតា(Ba Ria-VungTha) ដែលបានកំណត់សកម្មភាពរបស់ខ្លួននៅទីក្រុងហូជីមិញអស់ជាច្រើនឆ្នាំ។គំរោងទាំងនោះមានឈ្មោះNovaHills, NovaBeach និង NovaWorld ដែលមានទំហំ 100 ហិចតាឬច្រើនជាងនេះ។

បើតាមរយៈលោក Nguyen Nam Hien អគ្គនាយកក្រុមហ៊ុន PropertyX ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hung Thinh Group បាននិយាយថា “គោលនយោបាយបើកទូលាយហេដ្ឋារចនាសម្ព័ន្ធ​ទំនើបនិងទេសភាព​ធម្មជាតិបាន​ធ្វើឱ្យ​ទីផ្សារអចលនទ្រព្យនៅខេមរ៉េនកាន់តែក្ដៅគគុកជារៀងរាល់ថ្ងៃ។

លោកបន្តថា: «ការកើនឡើងនៃការកាន់កាប់ផ្ទះទី 2 កំពុងនាំមុខទីផ្សារពីព្រោះវាជាការ​វិនិយោគដ៏មានប្រសិទ្ធិ​ភាព​ដែល​នាំមកនូវប្រាក់ចំណេញដ៏គួរឱ្យទាក់ទាញក្នុងរយៈពេលវែង»។

អ្នកវិភាគម្នាក់បាននិយាយថាការផ្លាស់ប្តូរដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យទេសចរណ៍គឺជាវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដំណេីរការបន្ត ដោយសារទីផ្សារលំនៅដ្ឋានបានស្ងប់ស្ងាត់បន្ទាប់ពីការអភិវឌ្ឍដ៏ក្តៅគគុកជាច្រើនឆ្នាំ។

លោកបានលើកឡើងពីរបាយការណ៍មួយរបស់ VinaCapital ដោយនិយាយថាអត្រាកំណើនប្រាក់ចំណេញ​របស់ក្រុម​ហ៊ុន​អចលនទ្រព្យត្រូវបានព្យាករថានឹងធ្លាក់ចុះពី 100 ភាគរយនៅឆ្នាំ 2018 ដល់ 17 ភាគរយនៅឆ្នាំនេះ។

គួរជម្រាបផងដែរថា ក្រុមហ៊ុនទាំងនេះត្រូវបាន​លើកទឹកចិត្តដោយការអភិវឌ្ឍគួរ​ឱ្យចាប់អារម្មណ៍នៃ​ឧស្សាហកម្ម​ទេសចរណ៍​។ ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសវៀតណាមបានកើនឡើង 13,8% ក្នុងមួយឆ្នាំដែល​បង្កើនល្បឿន​បីដងនៃកំណើនរបស់ពិភពលោកនិងបង្កើនទ្វេដងនូវអត្រាកំណើននៃអាស៊ី – ប៉ាស៊ីហ្វិក។អត្រានេះបានធ្វើ​ឱ្យប្រទេស​វៀតណាមកើនឡើងទ្វេដងនៃចំនួនអ្នកធ្វើដំណើរពី៧លានទៅ១៥លាននាក់ ត្រឹមតែរយះពេល៣ឆ្នាំប៉ុណ្ណោះ។

Source From: https://www.business-cambodia.com/public/article/hot-developments-in-tourism-are-causing-the-real-estate-boom-in-vietnam

Leave a Reply

Your email address will not be published. Required fields are marked *