News

Check out real estate news updates

មិនចាញ់គ្នាទេ!ខណៈចិនមកសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាពេលនេះឡាវសម្រេចសាងសង់ពីចិនមកប្រទេសខ្លួនដែរ

កម្ពុជាបានទទួលគម្រោងធំៗជាច្រើនពីសំណាក់អ្នកវិនិយោគចិនដែលក្នុងនោះមានគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ១៩០គ.ម​ ០១០ម ដោយចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។

មិនចាញ់គ្នាប៉ុន្មានដែរក្រសួងផែនការ និងវិនិយោគឡាវ និង ក្រុមហ៊ុនចិន China Yunnan Construction and Investment Holding Group ហៅកាត់ថា YCIH បានសម្រេចចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ទៅលើគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយ (Highway) ពីប្រទេសចិន មកកាន់តែ រាជធានី វៀងចន្ទ នៃប្រទេសឡាវ ផ្ទាល់តែម្តង។

ដោយយោងតាម កិច្ចព្រមព្រៀងខាងលើនេះ ភាគីទាំងពីរ បានយល់ព្រម និងប្រកាន់ខ្ជាប់នូវគោលការណ៍ ឈ្នះ ឈ្នះ ដើម្បីការអភិវឌ្ឍន៍រួម និងការប្រតិបត្តិការពាណិជ្ជកម្ម ក្រោមជំនួយពី រាជរដ្ឋាភិបាល ក្នុងការសហការ អភិវឌ្ឍន៍ទៅលើគម្រោងផ្លូវល្បឿនលឿន រវាងឡាវ និងចិននេះ។ បន្ថែម ភាគីទាំងសងខាង នឹងវិនិយោគរួមគ្នា ទៅលើគម្រោងសាងសង់ ដោយឈរលើប្រភេទផ្លូវ ​BOT មកពីពាក្យ Build Operate Transfer។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវពី រាជធានី វៀងច័ន្ទ ទៅកាន់ទីក្រុង Vang Vieng នេះ មានប្រវែង ១០៩.១ គីឡូម៉ែត្រ ដែលត្រូវនឹងចំណាយទឹកប្រាក់ជាង ១.៣ ពាន់លានដុល្លារ ដោយនឹងបែងចែកផ្លូវជា ៤ គន្លងដើម្បីជួយសន្សំពេលវេលាធ្វើដំណើរពី វៀងច័ន្ទ ទៅ Vang Vieng បាន ២ ម៉ោងកន្លះសម្រាប់ពេលនេះ និង ១ ម៉ោងកន្លះ បន្ទាប់ពីការសាងសង់បានបញ្ចប់។

Source From: https://www.business-cambodia.com/public/article/hight-way

Leave a Reply

Your email address will not be published. Required fields are marked *