News

Check out real estate news updates

មានដឹងអត់! ក្រុមហ៊ុនសាងសង់ផ្ទះលក់ នៅកម្ពុជាមានប្រមាណ២០០ក្រុមហ៊ុនឯណោះ

យោងតាមការបញ្ជាក់របស់ក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅកម្ពុជា​មានក្រុងហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ប្រមាណ ជាង ២៨៥ ក្រុមហ៊ុន បានទទួលការអនុញ្ញាតឲ្យសាងសង់ផ្ទះលក់ ដែលក្នុងនោះ គម្រោងចំនួន ១៥២ ត្រូវបានបិទបញ្ចប់ និងគម្រោងដែលកំពុងដំណើរការមានចំនួន ១៣៣ គម្រោង។

យោងតាមទិន្នន័យរបស់ក្រសួង​រៀបចំ​ដែនដី ​ នគរូបនីយកម្ម និងសំណង់ ការអភិវឌ្ឍន៍លំនៅដ្ឋានគឺមានការកើនឡើងយ៉ាងខ្លាំង ដែលក្នុងនោះ ៣៥ ភាគរយនៃទុនវិនិយោគសំណង់ក្នុងឆ្នាំំ ២០១៨ គឺសម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ដែលស្មើទៅនឹងទឹកប្រាក់ប្រមាណជា ១.៨ ពាន់លានដុល្លារអាមេរិក នៃទុនវិនិយោគសរុប ៥.៧ ពាន់លានដុល្លារអាមេរិក។

ជាងនេះទៀត តម្រូវការលំនៅដ្ឋានក្នុងទីប្រជុំជនគឺនឹងបន្តកើនឡើងរហូតដល់ទៅ៧៧៧,២៧៣ លំនៅដ្ឋាន ចាប់ពីឆ្នាំ ២០១៥ ដល់ ២០៣០ ដែលស្មើនឹង ៥១,៨១៨ លំនៅដ្ឋានក្នុងមួយឆ្នាំ។

More information visit: https://www.business-cambodia.com/public/article/about-200-home-construction-companies-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *