News

Check out real estate news updates

មានដឹងទេ! អាគារខ្ពស់បំផុតនៅភ្នំពេញទាំង២ដែលល្បីរន្ទឺ ដំណើរការយ៉ាងមិចហើយ?

បន្ទាប់ពីមានការផ្អើលឆូរឆរ ទាក់ទងនឹងការសាងសង់អគារខ្ពស់ជាងគេទី១នៅភ្នំពេញគឺ អគារ Gold Tower 42 បន្ទាប់មកក៏បានស្ងាត់មួយរយះ។ មិនយូរប៉ុន្មានក៏ផ្ទុះឡើងនូវអគារ ពាណិជ្ជកម្មថៃប៉ុនរ៉ុង កម្ពស់ ១៣៣ជាន់មួយទៀត។ហើយក៏បានស្ងាត់ទៅវិញហើយ។ តើមានដឹងទេថា អគារទាំងនេះ ដំណើរការយ៉ាងមិចទៅហើយ។

​១. គម្រោងអគារខុនដូ និងពាណិជ្ជកម្ម កម្ពស់​៤២ជាន់

គម្រោងអគារកម្ពស់៤២ជាន់ Golden Tower ត្រូវបានបោះទុនវិនិយោគដោយក្រុមហ៊ុនកូរ៉េ YONWOO Co, Ltd ​ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៤០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គម្រោងយក្សមួយនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ២០០៨ តែត្រូវបានផ្អាកការសាសង់នៅឆ្នាំ ២០១០ ហើយនឹងសាងសង់ឡើងវិញនៅកំឡុងខែ មីនាឆ្នាំ ២០១៨នឹងបញ្ជប់នៅដើមឆ្នាំ ២០១៩។

ប៉ុន្តែបើតាមការសង្កេតមើល ដំណើរការនៃការសាងសង់ឡើងវិញហាក់មានការយឺតយ៉ាវ ដោយមិនទាន់​បានឃើញចេញលទ្ធផលនៅឡើយ។

២. អគារពាណិជ្ជកម្ម Twin Tower

អគារពាណិជ្ជកម្ម ខ្ពស់កបពពក Thai Bun Rong Twin Tower ​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន ​ថៃ ប៊ុនរ៉ុង បោះទុន​ប្រមាណ​ ៣ ​ពាន់លាន​ដុល្លារ ដែលល្បីថា ជាអគារខ្ពស់ ជាងគេនៅអាស៊ាន បានប្រកាសខ្លួននៅកម្ពុជា កាលពីឆ្នាំ ២០១៦ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានសកម្មភាពអ្វីនៅឡើយនៅកន្លែង ដែលគេស្គាល់ថា តំបន់អតីតឌ្រីមលែន។

Source From: https://business-cambodia.com/2018/11/23/thai-bun-rong-twin-tower-vs-golden-tower-42/

Leave a Reply

Your email address will not be published. Required fields are marked *