News

Check out real estate news updates

មានចំណូលទាបពី ២០០ ទៅ៥០០ដុល្លារ គួររកទិញដីនៅជាយក្រុង

អចលនទ្រព្យនៅជាយក្រុងកំពុងមានការរីកចម្រើននិងកើនឡើងតម្លៃជាលំដាប់ បានធ្វើឲ្យអ្នកវិនិយោគជាច្រើនមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើអចលនទ្រព្យដូចជា៖គម្រោងសាងសង់បុរី ផ្ទះល្វែង ហើយជាពិសេសគឺគម្រោងដីឡូត៍។

តំបន់នៅជាយក្រុងកំពុងតែមានការរីកចម្រើនដូច្នេះហើយចំពោះអ្នកដែលមានចំណូលទាបទិញ ដីឡូត៍នៅតំបន់ទាំងនោះគឺជារឿងល្អបំផុត។

បើតាមរយៈអ្នកជំនាញអចលនទ្រព្យភាគច្រើនបានឲ្យដឹងថា ការទិញដីឡូត៍នៅតំបន់ជាយក្រុងគឺជារឿងល្អបំផុតជាពិសេសអ្នកដែលមានចំណូលក្រោមមធ្យម ចន្លោះពី២០០ដុល្លាទៅ៥០០ដុល្លា។

ជាទូទៅអ្នកដែលមានចំណូលមធ្យមបែបនេះតែងតែមានតម្រូវការដីធ្លីសម្រាប់បំពេញតម្រូវលំនៅដ្ឋាន ប៉ុន្តែបើគេសម្លឹងមើលឧកាសមួយនេះប្រាកដណាស់ជារឿងល្អបំផុតសម្រាប់ពួកគេ ហើយម៉្យងវិញទៀតតម្លៃដីជាយក្រុងអាចនិងកើនឡើងខ្ពស់ជាបន្តបន្ទាប់ទៀតផងដែរនៅពេលខាងមុខ។

ប៉ុន្តែចំពោះការទិញឡូត៍នេះផងដែរក៏មានផលអវិជ្ជមានផងដែឬ គែការបែងចែកប្លង់កម្មសិទ្ធ ជារឿងដែលអ្នកដីឡូត៍តែងតែព្រួយបារម្ភ ដីឡូត៍ដែលមានប្លង់រឹងតែពេលចេញលក់ទៅកាន់អ្នកទិញធ្វើត្រឹមតែខណ្ឌ ប្រសិនបើម្ចាស់ដីឡូត៍មានប្លង់រឹង ហើយសុំអាជ្ញាធរដែនដីដើម្បីសុំច្បាប់ពុះដីឡូត៍លក់ និងបំបែកក្បាលដីមានប្លង់រឹងត្រឹមត្រូវទៅឲ្យអ្នកទិញនោះជារឿងវិសេសមែនទែន។

សូមបញ្ជាក់ផងដែរថា ការទិញដីឡូត៍នៅតំបន់ជាយក្រុងគួរតែស្វែងរកដីណាដែលមានប្លង់រឹង ហើយបើអ្នកប្រថុយទិញដីឡូត៍នៅតំបន់ជាយក្រុងប្រាកដជាត្រូវប៉ាន់ព្រោះតំបន់ជាយក្រុងជាទិស ដៅអភិវឌ្ឍន៍នាពេលខាងមុខដោយតែមានគម្រោងធំៗជាច្រើនកំពុងតែលេចចេញមកយ៉ាងច្រើនដែលអាចធ្វើឲ្យតម្លៃដីមានការកើនឡើងយ៉ាងខ្លាំងផងដែរ។

ដូច្នេះហើយម្ចាស់ដីឡូត៍គួរតែបំបែកក្បាលដីមានប្លង់រឹងត្រឹមត្រូវទៅឲ្យអ្នកទិញ។

Source From: https://business-cambodia.com/2019/03/03/low-income-from-200-to-500-should-buy-land-in-the-suburbs/

 

Leave a Reply

Your email address will not be published. Required fields are marked *