News

Check out real estate news updates

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន តម្លៃ៥០លាន$ ជំនួយពីចិន សម្ពោធបើកការសាងសង់នៅព្រឹកនេះ

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ព្រឹកនេះ សម្តេច តេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់សម្តេចព្រឹកនេះ។

មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលនឹងបើកការដ្ឋានសាងសង់នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល ៤០ខែ។ មន្ទីរពេទ្យនេះនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥,៦៦០,០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យទំនើបៗទៀតផង។

លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំធ្លាប់បានបញ្ជាក់ថា មន្ទីរពេទ្យដ៍ធំស្កឹមស្កៃដែលស្របតាមស្តង់ដារនេះ នឹងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ខាងមុខ ក្នុងបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ បានលេចរូបរាងឡើង ជាមួយនឹងសំណង់ដ៍ស្កឹមស្កៃក្នុងនោះរួមមាន អគារសាលាខេត្ត អគារមន្ទីរជុំវិញខេត្ត អគារស្នាក់នៅរបស់មន្រ្តីរាជការ ប្រព័ន្ធលូនិងផ្លូវធំៗខ្វាត់ខ្វែង វត្តរាប់ពាន់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនានា ជាច្រើនទៀត៕

Source From: https://business-cambodia.com/2019/03/01/chines-fund-hospital-cambodia-2/

Leave a Reply

Your email address will not be published. Required fields are marked *