News

Check out real estate news updates

មន្ត្រី​ជាន់ខ្ពស់​ព្រមាន​ថា​ ​បើ​កម្ពុជា​មិនបាន​រៀបចំផែនការ​​នគរូបនីយកម្ម ​​ត្រឹមត្រូវ​​នឹង​ខាតបង់​ធំ​នា​ពេល​អនាគត​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ ​វិស័យ​នគរូបនីយកម្ម​ ​មាន​អត្រាកំណើន​ខ្ពស់​ ​និង​មានសន្ទុះ​អ​ភិ​ឌ្ឍ​ន៍​លឿន​ ​ក្នុង​នោះ​ប្រសិនបើ​យើង​មិនបាន​រៀបចំផែនការ​ ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ​និង​ផែនការ​វិនិយោគ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់ជ្រុងជ្រោយ​នោះ​ទេ​ ​យើង​នឹង​ត្រូវ​ទទួលរង​ការ​ខាត់​បង់​ធំ​ទៅ​ពេល​អនាគត​។​

​លោ​ក​វង្សី​ ​វិស្សុត​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ស្តី​ពី​ ​“​ការរៀបចំ​យុទ្ធ​សាស្រ្ត​ភាពជា​ដៃគូ​ ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ២០១៩​-​២០២៣​”​ ​ជាមួយ​ភាគី​ ​ADB​ ​ដែល​ដឹកនាំ​ដោយ​លោកជំទាវ​ ​Sunniya​ ​Durrani​-​Jamal​ ​នាយិកា​ស្ថាន​តំណាងADBប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី៧​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​វិស័យ​នគរូបនីយកម្ម​ ​ជា​វិស័យ​មួយ​មាន​អត្រាកំណើន​ខ្ពស់​ ​និង​មានសន្ទុះ​អ​ភិ​ឌ្ឍ​ន៍​លឿន​ ​ដូចនេះ​ប្រសិនបើ​យើង​មិនបាន​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់ជ្រុងជ្រោយ​ទេ​ ​យើង​នឹង​ត្រូវ​ទទួលរង​ការ​ខាត់​បង់​ធំ​ទៅ​ថ្ងៃក្រោយ​ជាក់ជា​មិនខាន​។​ ​

លោក​បន្ត​ថា​ ​“​ដូចនេះ​ការ​ផ្តល់​ហិរញ្ញប្បទាន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​ ​ចាំបាច់​តម្រូវ​ឱ្យ​មាន​ផែនការមេ​អភិវឌ្ឍ​ទីក្រុង​ ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ​និង​ផែនការ​វិនិយោគ​”​។ ​លោក​បន្ត​ថា​ ​“​នៅ​គ្រប់​គម្រោង​វិនិយោគ​ទាំងអស់​ ​ត្រូវតែ​ជា​គម្រោង​ដែល​អាច​ធ្វើ​ទៅ​បាន​ ​និង​មាន​ចិរភាព​ ​ជាពិសេស​គឺ​មានការ​គិតគូរ​លើ​ផែនការ​ ​ប្រមូល​ចំណាយ​គម្រោង​មក​ ​ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​ ​រវាង​អ្នក​រស់នៅ​ទីក្រុង​ ​និង​អ្នក​រស់នៅ​ជនបទ​ ​ហើយ​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជនទូទៅ​”​។​

​លោ​ក​វង្សី​ ​វិស្សុត​បាន​បន្ត​ថា​ ​ចំណែក​ការ​វិនិយោគ​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ ​ក៏​ចាំបាច់​តម្រូវ​ឱ្យ​មាន​ផែនការមេ​នៃ​វិស័យ​ដឹកជញ្ជូន​ផង​ដែរ​ ​ប្រសិនបើ​យើង​គ្រប់គ្រង​ ​បែងចែក​ ​និង​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ត្រឹមត្រូវ​ ​ថែមទាំង​មាន​អភិបាលកិច្ច​ទៀត​នោះ​ ​កម្ពុជា​នឹង​មាន​អនាគត​កាន់តែ​ល្អ​ប្រសើរ​។​
លោក​បន្ត​ថា​ ​កម្ពុជា​ចង់​កំណត់​អាទិភាព​នៃ​ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ពី​ ​ADB​ ​ឱ្យ​កាន់តែ​ច្បាស់លាស់​ ​និង​ចំ​ទិសដៅ​ ​គឺ​ផ្អែក​តាម​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ​ក្របខ័ណ្ឌ​គោលនយោបាយ​ ​និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ​ពិសេស​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​ចក្ខុវិស័យ​ឆ្នាំ២០៣០​។​ ​ក្រៅពី​ការ​គិតគូរ​លើ​ប្រសិទ្ធភាព​នៃ​ការប្រើ​ប្រាស់​កម្ពុជា​ចង់​ផ្តោត​លើក​ត្តា​ចីរភាព​នៃ​គម្រោង​ថែមទៀត​ ​ដើម្បី​ធានា​បាន​ថា​ ​ធនធាន​ដែល​កម្ពុជា​ទទួល​បាន​ ​ADB​,​ ​ពិតជា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ​៕​
Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *