News

Check out real estate news updates

មណ្ឌល​កម្សាន្ត​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​នឹង​លេច​ឡើង​នៅ​ខេត្ត​កំពង់​ស្ពឺ

បើយោងតាមការចុះផ្សាយតាមរយៈបណ្តាញសង្គមរបស់រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថាមណ្ឌលកម្សាន្តលំដាប់ថ្នាក់អន្តរជាតិមួយនឹងលេចឡើងនាពេលខាងមុន។

តាមរយៈលោក​ ហន​ ពិសិដ្ឋ​ អភិបាល​ នៃគណ:អភិបាលស្រុក​ បានអញ្ជើញ​ ចូលរួមកិច្ចប្រជុំគាំទ្រលើគម្រោងវិនិយោគតំបន់ទេសចរណ៍ធម្មជាតិ មណ្ឌលកំសាន្តសួនកំសាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ រមណីយដ្ឋាន និង សណ្ឋាគារ ដែលស្ថិតនៅ ឃុំមហាសាំង​ ស្រុកភ្នំស្រួច និង​ ឃុំកាហែង​ ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ​ ក្រោមអធិបតីភាព​ ឯ​កឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ស្ពឺ​ ក្រោមគម្រោងវិនិយោគរបស់ក្រុមហ៊ុនចូហ្គ្រេន​ អ៉ិនវេសម៉ិន​ ឯ.ក​ (JOE GRAND ECOINVESTMENT Co.LTD)។

​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ នឹងសាងសង់ក្នុងទំហំ​ទឹកប្រាក់​រហូតដល់​ប្រមាណ៥០០លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ក្នុង​តំណា​ក់​កាល​ដំបូង​​ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយ៥ឆ្នាំ​ ដើម្បី​ដំណើរការ​ឱ្យ​ទាន់​គម្រោង​សាងសង់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​”។​

គួរជម្រាបផងដែរថា គម្រោងដ៏ធំមួយនេះជំរុញឲ្យវិស័យអចលនទ្រព្យនៅខេត្តកំពង់ស្ពឺកាន់តែមានសន្ទុះនិងភាញទាក់ទាញ ដែលអាចស្រូប ទាញវិនិយោគិនជាច្រើនបន្ថែមទៀតមកបោះទុនវិនិយោគ និងបង្កើន​ភាពរីកចម្រើនឲ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ។

ម៉្យាងវិញទៀត ​ខេត្ត​ពង់​ស្ពឺ​ ​គឺជា​មាន​សក្តា​នុ​ពល​ខ្ពស់​ទាំង​ប្រជាសាស្ត្រ​ ​ភូមិសាស្ត្រ​ ​និង​មាន​រោងចក្រ​ច្រើន​ ​ទើប​មាន​ក្រុមហ៊ុន​ឥណ្ឌា​ ​ចាប់អារម្មណ៍​ពីសំណាក់​ក្រុមហ៊ុន​បរទេស​មក​ ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​ ​នា​ពេល​ខាងមុខនេះ​។​​

Source From: https://www.business-cambodia.com/public/article/an-international-entertainment-complex-will-appear-in-kampong-speu-province

Leave a Reply

Your email address will not be published. Required fields are marked *