News

Check out real estate news updates

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម BOOYOUNG TOWN តម្លៃ១៦០លាន​ដុល្លារនឹង​ប្រកា​សលក់​ចុងឆ្នាំ ២០១៩

ភ្នំពេញ៖ គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ BOOYOUNG TOWN តម្លៃ ១៦០លាន​ដុល្លារ​អាមេរិក ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ នឹង​ប្រកាស​លក់​នៅ​ចុងឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ ២០២០ខាងមុខ។

យោងតាម​ប្រភព​ព៌​ត​មាន​របស់​ក្រុមហ៊ុន BOOYOUNG GROUP បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១១ តុលា​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​អាគារ​ភ្លោះ​ចំនួន៤ ដែលមាន​កំពស់​ជាង២៣ជាន់ កំពុងដំណើរការ​យ៉ាង​សកម្ម និង​គ្រោង​បញ្ចប់​តាម​ផែនការ​របស់ខ្លួន ។គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ ដែល​រួម​ន​មាន​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ ផ្សារ​ទំនើប​មជ្ឈមណ្ឌល​សិល្បៈ មជ្ឈមណ្ឌល​កីឡា​ផងដែរ។

រហូតមកទល់​ពេលនេះ​ការសាងសង់​ជាន់​ក្រោម​ដី​ចំនួន៤ជាន់ បានបញ្ចប់​ហើយ និង​កំពុង​សាងសង់ឡើង​មកជា​ន់ទី​មួយ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា គំរោង​នេះ​មាន​ខុន​ដូ​ប្រមាណ១៨០០យូ​នី​ត ដែល​ដាក់លក់​ដោយ   ផ្តោតលើ​អតិថិជន​គោលដៅ​បី​ប្រភេទ គឺ​អតិថិជន​មាន​ជីវភាព​មធ្យម អតិថិជន​មាន​ជីវភាព​មធ្យម​កម្រិត​ខ្ពស់ និង​ខុន​ដូ​ប្រណីត​ដែល​ផ្តោតលើ​អ្នកមាន​ជីវភាព​ធូរធារ​ខ្លាំង។

BOOYOUNG GROUP ជា​ក្រុមហ៊ុន​យក្ស​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​វិនិយោគ​គំរោង​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

ទីផ្សារ​ខុន​ដូ​បច្ចុប្បន្ន​នៅ​កម្ពុជា​កំពុងមាន​កំនើន​ខ្ពស់ ខណៈ​តម្រូវការ​ស្ថិតក្នុង​សភាពយឺតៗនៅឡើយ ប៉ុន្តែ​ខុន​ដូ​ដែល​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម នៅតែមាន​ការគាំទ្រ ពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​ថ្លែងថា ទោះបីជា​ចំនួន​ខុន​ដូ​ដាក់ចូល​ក្នុង​ទីផ្សារ​បន្ត​កើនឡើង​ច្រើនក្តី ប៉ុន្តែ​គំរោង​ខុន​ដូ​ដែល​សាងសង់​ដោយ​អ្នក​អភិវឌ្ឍន៍​មាន​កេ​រ្ត៍​ឈ្មោះ​ល្បី ជា​គំរោង​មាន​ភាព​ទាក់ទាញ និង​ស្ថិតនៅ​ទីតាំង​ល្អ នៅតែមាន​សក្តានុពល​ក្នុង​ការលក់​នៅឡើយ។

បច្ចុប្បន្ន​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដោយមាន​គំរោងធំៗកំពុង​សាងសង់ឡើង​ស្របគ្នា​ជាមួយ​គំរោង Booyoung Town ផងដែរ ដូចជា​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ចម្រុះ Prince International Plaza និង​គំរោង​ខុន​ដូរ​បស់​ក្រុមហ៊ុន​ជប៉ុន ARAKAWA ផងដែរ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *