News

Check out real estate news updates

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង​ ​​៦០លាន​ដុល្លារ​​ចាប់ផ្តើម​ដំណើរការ​ហើយ​

​ភ្នំពេញ​៖​ ​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​ ​ដែល​បោះទុន​វិនិយោគ​ជាង៦០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​នា​ទឹកដី​កោះ​ពេជ្រ​ ​បាន​ចាប់ផ្តើម​ដំណើរការ​ជា​បណ្ដើរ​ៗ​ហើយ​ ​ខណៈ​ដែល​ការសាងសង់​ ​នឹង​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​យ៉ាង​យូរ​នៅ​ត្រឹម​បំណាច់​ ​ចុងខែ​មេសា​ ​ឆ្នាំ២០១៩​ ​ឆាប់​ៗ​ខាង​មុន​នេះ​។​ ​ ​

​អាគារ​ពាណិជ្ជកម្ម​ដែល​មាន​កម្ពស់​រហូតដល់៣២ជាន់​ ​នៅ​លើទឹក​ដី​កោះ​ពេជ្រ​ ​Diamond​ ​Twin​ ​Tower​ ​ក៏​មានការ​រៀបចំ​ជា​ឆ្នេរខ្សាច់​សិប្បនិម្មិត​ ​យ៉ាង​ស្រស់​ស្អាត​ជាប់​ដងទន្លេ​ផង​ដែរ​។​ ​គំរោង​វិនិយោគ​មានតម្លៃ​ជាង៦០លាន​ដុល្លារ​នេះ​ ​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិនតៃវ៉ាន់​។​ ​

​អគ្គនាយក​នៃ​ ​Diamond​ ​Twin​ ​Tower​ ​លោក​ ​លី​ ​ឈុន​ឡុង​ ​បាន​មានប្រសាសន៍​ ​​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១១​ ​មិនា​នេះ​ថា​ ​អាគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​នេះ​ ​ត្រូវ​បាន​បែងចែក​ចេញ​ជា​ពីរ​ ​គឺ​អគារ​ខុន​ដូរ​សម្រាប់​ស្នា​ក​នៅ​ ​ដែល​មាន​ជាង​ ​៣០០Units​ ​តម្លៃ​ចាប់ពី​ជាង​ ​១៣ម៉ឺន​ដុល្លារ​ ​រហូតដល់​ជាង៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ ​Unit​ ​ហើយ​អាគារ​សម្រាប់​បម្រើសេវា​ការិយាល័យ​មាន​ជាង​ ​២០០Units​ ​និង​ដាក់​ជួល​តម្លៃ២៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​(​Grade​ ​A​)​។​ ​

​លោក​បន្ត​ថា​ ​មកទល់​ពេលនេះ​ចំពោះ​អាគារ​ការិយាល័យ​ក៏​កំពុង​មានការ​ដាក់​ជួល​ជា​បណ្ដើរ​ៗ​ ​ហើយ​ផ្នែក​ខុន​ដូរ​ក្រុមហ៊ុន​ក៏​ចាប់ផ្តើម​ ​ប្រគល់​ម្ចាស់​ដែល​បាន​ទិញ​រួចរាល់​ផង​ដែរ​ ​ខណៈ​គំរោង​នេះ​វា​នឹង​ក្លាយទៅជា​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជ​ចម្រុះ​មួយ​។​ ​

​អាគា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទំនើប​ ​Diamond​ ​Twine​ ​Tower​ ​បាន​ផ្តល់​សិទ្ធិ​លើ​សេវា​គ្រប់គ្រង​ឱ្យទៅ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង​កាលពី​ព្រឹក​ថ្ងៃទី៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៨​ ​កន្លងទៅ​។​ ​

​នាយិកា​ក្រុមហ៊ុន​ ​Century​ ​21​ ​Cambodia​ ​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​បាន​លើកឡើង​ថា​ ​កោះ​ពេជ្រ​នៅពេល​បច្ចុប្បន្ន​នេះ​ ​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​កណ្តាល​នៃ​អាគារ​ពាណិជ្ជកម្ម​ចម្រុះ​ ​ព្រោះ​វា​ត្រូវ​បាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​អាគារ​ពាណិជ្ជកម្ម​ ​និង​សេវាកម្ម​កម្រិត​អន្តរជាតិ​ជាច្រើន​ ​ដូចជា​ ​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ​សូ​ហ្វី​តែល​ ​កាំ​បូ​ឌី​យ៉ា​ណា​ ​ហ៊ី​ម៉ា​វ៉ា​រី​ ​សណ្ឋាគារ​ ​និង​មណ្ឌល​កម្សាន្ត​ណា​ហ្គាវើល​ ​ផ្សារ​ទំនើប​អ៊ី​អន​ ​ក៏ដូចជា​អាគា​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។​ ​

​អ្នកស្រី​បន្ត​ ​“​កោះ​ពេជ្រ​ ​ជា​តំបន់​ដែល​គួរ​ជាទី​ទាក់ទាញ​បំផុត​ ​ចំពោះ​វិស័យ​ការិយាល័យ​ផង​ដែរ​ ​ព្រោះ​វា​ជាទី​តាំង​ដ៏​ប្រសើរ​ដែល​អាច​ ​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ផង​ដែរ​”​។​លោក​បន្ត​ថា​ ​“​តម្រូវការ​សេវាកម្ម​ជួល​ ​និង​ការ​វិនិយោគ​នៅ​តំបន់​នេះ​មាន​តម្រូវការ​ខ្ពស់​ ​ប្រសិនជា​គំរោង​នេះ​បាន​រៀបចំ​ល្អ​ប្រសើរ​ ​ទាំង​ចំណត​យានយន្ត​ ​និង​ការ​បំពាក់​សម្ភារៈ​បរិ​ក្ខា​នានា​”​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *