News

Check out real estate news updates

មជ្ឈមណ្ឌលសូត្រខ្មែរត្រូវបានសម្ពោធឲ្យដំណើរការហើយ

មជ្ឈមណ្ឌលសូត្រខ្មែរដែលជាកន្លែងសម្រាប់ផ្តល់ចំណេះដឹងនិងលើកកម្ពស់វិស័យសិប្បកម្មសូត្រនៅកម្ពុជា ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។

បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលប្រមាណជាង ១ ឆ្នាំ មក មជ្ឈមណ្ឌលសូត្រខ្មែរខាងលើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩។

សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជាតិជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន ៩០.៨៣៤ ដុល្លារអាមេរិក មជ្ឈមណ្ឌលសូត្រខ្មែរ គឺត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាការចិញ្ចឹមដង្កូវនាងមានជំងឺដែលប្រជាកសិករខ្មែរបាននិងកំពុងជួបប្រទះ។

មជ្ឈមណ្ឌលនេះ នឹងដើរតួរជាកន្លែងសម្រាប់ជួយបណ្តុះបណ្តាលកសិករបន្ថែមទៀតទៅលើបច្ចេកទេសចាំបាច់នានាទាក់ទងនឹងការផលិតសូត្រដើម្បីជួយឱ្យកសិករអាចផលិតសូត្របានកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។

គួរម្លឹកថា ជំនួយក្នុងការសាងសង់មជ្ឈមណ្ឌលនេះ គឺជាផ្នែកមួយនៃគម្រោង KUSANONE របស់ប្រទេសជប៉ុន ដែលមានថវិកាសរុបចំនួន៣៨៤.៨១៧ ដុល្លារអាមេរិកសម្រាប់ជួយអភិវឌ្ឍកម្ពុជា។

Source From: https://www.construction-property.com/khread-news-1869/

Leave a Reply

Your email address will not be published. Required fields are marked *