News

Check out real estate news updates

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមតម្លៃ ១ ប៊ីលលានដុល្លារបើកសម្ពោធការិយាល័យលក់ជាផ្លូវការ

ការិយាល័យលក់របស់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម ឬ Triumph Commercial Centre របស់ក្រុមហ៊ុន Yunnan Shengmao Investment (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញត្រូវបានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៨។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Chen Tai An ប្រធានអគ្គនាយករបស់ក្រុមហ៊ុន Yunnan Shengmao Investment (Cambodia) Co., Ltd បានអោយដឹងថាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមនេះនឹងប្រើប្រាស់ថវិកាវិនិយោគរហូតដល់ទៅ ១ ប៊ីលលានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមនឹងប្រមូលផ្តុំក្រុមហ៊ុនប្រមាណជាង ១ម៉ឺនក្រុមហ៊ុនដែលនឹងធ្វើការតាំងបង្ហាញលក់ផលិតផលជាង ១០ ម៉ឺនប្រភេទ។លើសពីនេះទៅទៀត មជ្ឈមណ្ឌលនេះនឹងដើរតួរជាមូលដ្ឋានដើម្បីតភ្ជាប់ប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទៀតតាមរយៈការធ្វើពាណិជ្ជកម្មដែលនេះគឺស្របទៅតាមគោលនយោបាយ Belt and Road Initiative (BRI) របស់ប្រទេសចិន។

ការសាងសង់មជ្ឈមណ្ឌលខាងលើនេះគឺស្ថិតនៅទីតាំងចាស់របស់កំពង់ផែស្វយ័តភ្នំពេញ (គល់ស្ពានជ្រោយចង្វា-ខណ្ឌឬស្សីកែវ) ដែលត្រូវបានជួលអោយក្រុមហ៊ុន Yunnan កាលឆ្នាំ២០១៦ ក្នុងរយៈពេល ៥០ ឆ្នាំ។

គួរបញ្ជាក់ផងដែរថាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមនេះនឹងបញ្ជប់ការសាងសង់នៅឆ្នាំ២០២០ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។

ក្នុងកិច្ចសម្ភាសន៍តាមទូរសព័្ទជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យតំណាង់ក្រុមហ៊ុន Yunnan បានអោយដឹងថាបន្ទាប់ពីមានការបើកសម្ពោធរួមមក មានក្រុមហ៊ុនជាច្រើនបានមកចូលរួមចុះឈ្មោះដើម្បីចូលរួមក្នុងការបើកអាជីវកម្មនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមមួយនេះ ។ទទ្ទឹមនឹងនេះដែរក៏មានការបញ្ជាក់បន្ថែមថារដ្ឋាភិបាលចិននឹងផ្តល់ជាថវិការ ២ ម៉ឺនដុល្លាអាមេរិក ដល់ជីវករទាំងអស់ដើម្បីបើកអាជីវកម្មនៅទីនោះ។

ជាការកត់សម្គាល់ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមមួយនេះត្រូវបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីខែ មេសា កន្លងមកនេះដែលនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋរហូតដល់ទៅ ១.១០១កន្លែង ។

Source From: http://www.construction-property.com/khread-news-1349/

Leave a Reply

Your email address will not be published. Required fields are marked *