News

Check out real estate news updates

មជ្ឈមណ្ឌលកម្សាន្តដ៏អស្ចារ្យតាមរចនាបទខ្មែរThe Heritage Walkបើកសម្ពោធជាផ្លូវការ

មជ្ឈមណ្ឌលកម្សាន្តដ៏អស្ចារ្យដែលបានរចនាឡើងតាមរចនាបទបែបខ្មែរបានបើកសម្ពោធជាផ្លូវការហើយ។

កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មជ្ឈមណ្ឌលកម្សាន្ត The Heritage Walk នៅខេត្តសៀមរាបបានដាក់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ។

មានទីតាំងស្ថិតនៅចំកណ្តាលក្រុងសៀមរាប The Heritage Walkត្រូវបានរចនាឡើងជាពិសេសតាមបែបស្ថាប្យកម្មខ្មែរដោយសំណង់អគារបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរតាមរយៈក្បាច់រចនានានាប្រកបដោយភាពទាក់ទាញ។

មជ្ឈមណ្ឌលកម្សាន្តចម្រុះមួយនេះគឺត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Metro Lifestyle Developmentនិងគ្រប់គ្រងដោយក្រុមហ៊ុន Emerald Plus Property Management Serviceសម្រាប់ផ្ទៃក្រឡាសំណង់ប្រមាណជា ៤០.០០០ ម៉ែត្រការ៉េ។

អគារដ៏ស្រស់ស្អាតដែលបានឈ្នះពានរង្វាន់«ស្ថាប្យកម្មពាណិជ្ជកម្មល្អដាច់គេនៅក្នុងប្រទេសកម្ពុជា»កាលពីឆ្នាំ២០១៧មួយនេះគឺមានហាងលក់ទំនិញផ្សេងៗ រោងភាពយន្ត និងអាហារដ្ឋានជាដើមដែលទាំងនេះនឹងផ្តល់បរិកាសកំសាន្តបែបថ្មីមួយទៀតជូនដល់ភ្ញៀវជាតិនិងអន្តរជាតិដែលទៅកំសាន្តនៅទីនោះ។

Source From: https://www.construction-property.com/khread-news-1506/

Leave a Reply

Your email address will not be published. Required fields are marked *