News

Check out real estate news updates

មកដឹងអំពីប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោដែលរដ្ឋាភិបាលកំពុងរៀបចំ

បើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងបរិស្ថាន​ ក្រសួងទេសចរណ៍​ និង​អភិបាលខេត្ត​ព្រះសីហនុ​ និង​អភិបាលខេត្ត​កំពត​បាន​បើក​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​ ដើម្បី​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​។

គម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅខេត្តកំពតក្រុងបូកគោ មានទីតាំង​ការសាងសង់​នាជើងភ្នំ​បូកគោ​ ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​កំពូលភ្នំដោយនៅក្បែរនឹងតំបន់អភិវឌ្ឍន៍របស់ក្រុងហ៊ុនសុខា។

គួរជម្រាបផងដែរថា ភ្នំបូកគោជាកន្លែងដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ​ចាប់អារម្មណ៍ទៅដំណើរ​កម្សាន្តដោយ​នៅ​លើនោះមានកាស៊ីណូនិងកន្លែងកម្សាន្តជាច្រើនដូចជា៖វាលស្រែមួយរយ,ទឹកធ្លាក់អាចមើលទេសភាពមក​ខាង​ក្រោម​​យ៉ាងស្រស់ស្អាត និងអាចចាប់ពពកបាន។

តំបន់ទេសចរណ៍ភ្នំបូកគោមិនត្រឹមតែទាក់ទាញទាំងភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែម​ទាំង​ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យ​មក​បង្កើតគម្រោងជាច្រើនបន្ថែមទៀតដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំងលើសពីនេះទៅទៀតតំបន់ទេសចរណ៍មួយនេះបានជួយជំរុញដល់សេដ្ឋកិច្ចប្រជាជននៅតំបន់នោះឱ្យកាន់តែមានភាពរីកចម្រើន។

Source From: https://www.business-cambodia.com/public/article/the-master-plan-uses-the-land-that-is-being-developed-by-the-government

Leave a Reply

Your email address will not be published. Required fields are marked *