News

Check out real estate news updates

ភ្លើងដីធ្លីនៅប៉ោយប៉ែតឆេះដល់ណាហើយ ខណៈគម្រោងកាស៊ីណូ សណ្ឋាគារ ផ្សារទំនើបបុកទៅ?

ក្រោយពីគម្រោងធំៗជាច្រើន បានចូលខ្លួនទៅក្រុងប៉ោយប៉ែត មានដូចជា ផ្សារទំនើប BIG C កាស៊ីណូ សណ្ឋាគារ គម្រោងទីក្រុងរណបជាច្រើន សម្រុកទៅបានធ្វើឲ្យ ក្រុងមួយនេះ ហាក់មានភ្លើងអចលនទ្រព្យឆេះឡើងយ៉ាងខ្លាំង។

យោងតាម បទសំភាសន៍ ជាមួយភ្នាក់ងារ អចលនទ្រព្យ ElexELex ប្រចាំនៅប៉ោយប៉ែត បានឲ្យដឹងថា តម្លៃដីធ្លីបច្ចុប្បន្ននេះ នៅប៉ោយប៉ែត បានផ្ទុះឡើងខ្លាំង បើធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ដែលអចលនទ្រព្យស្ងាត់ ដូចចោរលួចសេះចឹង។

កញ្ញា បានបន្តថា ចំពោះតម្លៃដីធ្លី នៅតំបន់ កាស៊ីណូ សណ្ឋាគារផ្កាយប្រាំ និងតំបន់អភិវឌ្ឍន៍ថ្មីៗ វាមានតម្លៃថ្លៃជាងគេ ហើយនៅតំបន់ ផ្សារកណ្តាល គឺឡើងដល់ ២០០ដុល្លារអាមេរិក ក្នុង១ម៉ែតការ៉េ ហើយតម្លៃនៅធូរថ្លៃអ្នកល្មមអាចរំលស់បានគឺ ម៉ាឡៃ អូរល្ហុង និមិត្ត ខ្លាងាប់។

ដីពុះឡូតិ៍ខ្លះ នៅមានតម្លៃធូរថ្លៃ តែវានៅរៀងឆ្ងាយបន្តិចពីតំបន់អភិវឌ្ឍន៍ ដូចនេះប្រសិនបើចង់វិនិយោគទុកចំណេញរយៈ​ពេលវែងគួរតែស្វែងរកអចលនទ្រព្យ​ទាំងនោះ។ នេះបើតាមការបញ្ជាក់របស់កញ្ញា។

ការឡើងថ្លៃនៃអចលនទ្រព្យ ក៏​ដោយ​សា​រតែកំណើននៃ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ ​និង​ជនបរទេស​ដទៃទៀត​កាន់តែ​ច្រើន​។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជាពេលវេលា សមស្របសម្រាប់ការ អភិវឌ្ឍ វិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់ វិនិយោគក្នុងវិ ស័យអចល ទ្រព្យ ផ្សេងៗជាច្រើនដូចជា ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរបស់ភ្ញៀវទេសចរ។

លោកបានបន្ថែមទៀតថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។

More information visit: https://www.business-cambodia.com/public/article/poipet-and-while-casinos-hotels-supermarkets-hit

Leave a Reply

Your email address will not be published. Required fields are marked *