News

Check out real estate news updates

ភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលទាក់ទាញវិនិយោគិនបរទេសខ្លាំង

រាជធានីភ្នំពេញកំពុងតែក្លាយជាទីក្រុងដែលមានសក្កានុពលខ្លាំងនិងមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹកដែលទាក់ទាញវិនិយោគិនបរទេសខ្លាំង នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ថ្លែងទៅកាន់គណៈប្រតិភូចិនក្នុងពិធីជួបជុំគណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោកTianxia Chaoshang Economic Conference នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា៖ «រាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ដែលមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹក»។

លោកជំទាវបានបន្ថែមថា ការរីកលូតលាស់ទាំងអស់នេះ គឺបានសរបញ្ជាក់តាមរយៈកំណើននៃរម្មណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញគ្រប់មុខ ផ្សារទំនើប សំណង់ធំៗ ក៏ដូចជាវត្តមាននៃអគារខ្ពស់ៗ បុរីគេហដ្ឋានថ្មីៗដែលកំពុងតែត្រូវបានសាងសង់ និងរីកដុះដាលយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងភ្នំពេញ។

ជាក់ស្តែងណាស់ ទាំងនេះ គឺដោយសារកម្ពុជាមានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យវិនិយោគិនបរទេសមានទំនុកចិត្តក្នុងការវិនិយោគ។ ដើម្បីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យវិនិយោគិនចិនបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាជាពិសេសលើវិស័យដែលមានសក្តានុពលខ្លាំងរួមមាន វិស័យអចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

Leave a Reply

Your email address will not be published. Required fields are marked *