News

Check out real estate news updates

ភ្នំបូកគោនឹងក្លាយជាក្រុងវៃឆ្លាតនិងភ្នំ-សមុទ្រស្អាតដ៏ពិសិដ្ឋគ្មាន២នៅកម្ពុជាខណៈក្រសួងចេញប្លង់គោលប្រើប្រាស់ដីក្រុងបូកគោ

បើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម និងសំណង់អំពីប្លង់​គោលប្រើប្រាស់​ដីក្រុង​បូកគោ បានឱ្យដឹងថាចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដី​គម្រោងអភិវឌ្ឍន៍​ក្រុងបូកគោ​គឺសំដៅ​រៀបចំនិងអភិវឌ្ឍន៍ ភ្នំបូកគោ ជាក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុភ្នំ សមុទ្រ​ដ៏ពិសិដ្ឋគ្មាន២នៃរាជាណាចក្រកម្ពុជា តាមរយៈការជំរុញ៖

១)កំណត់គោលនយោបាយ និងបទដ្ឋានគតិយុត្តបង្កើតជាក្រុងសម្រាប់លំនៅឋា​ន សម្រាប់លម្អែកម្សាន្ត សិក្សា ការងារ និងធុរកិច្ច ប្រកបដោយសុខភាព គុណភាពបរិស្ថានល្អនិងជាទិសដៅទេសចរណ៍ដ៏ប្រណិតកម្រិតខ្ពស់ សម្រាប់ការទាក់ទាញ និងប្រកួតប្រជែងក្នុងតំបន់និងអន្តរជាតិ។

២)ការពារនិងអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ថែរក្សាប្រភពទឹកធម្មជាតិ ថែរក្សាប្រភពទឹកធម្មជាតិ ទេសភាព និងអាកាសធាតុភ្នំ សមុទ្រ។

៣)កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំណង់ផ្តល់សេវាជូនសាធារណជន លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសមាហរណកម្មតភ្ជាប់ក្នុងតំបន់។

៤)ទាក់ទាញលើកទឹកចិត្ត និងគាំទ្រដល់ការវិនិយោគសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍន៍ធុរកិច្ច អភិវឌ្ឍន៍ផលិតផលទេសចរណ៍សម្បូរបែបប្រកបដោយគុណភាពខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ច។

៤)អភិបាលកិច្ចល្អ និងអភិវឌ្ឍធនធានមនុស្ស។

More information visit: https://www.business-cambodia.com/public/article/bokor-will-be-smart-city

Leave a Reply

Your email address will not be published. Required fields are marked *