News

Check out real estate news updates

ព្រះសីហនុកំពុងតែជន់ទឹកភ្លៀងខណៈផ្ទះម៉ឺនខ្នងនៅរុស្សីត្រូវបានទឹកជំនន់ដ៏ខ្លាំងក្លាលេបត្របាក់

បើយោងតាមការចុះផ្សាយរបស់សារពត័ត៌មានអន្តរជាតិបានឱ្យដឹងថា អាជ្ញាធរ​​រុស្ស៊ី​បាន​​និយាយ​ថា យ៉ាង​ហោច​ណាស់​​មនុស្ស ២០នាក់​បាន​​បាត់​បង់​ជីវិត​ និង ៨នាក់​ផ្សេង​ទៀត​​នៅ​បន្ត​បាត់​ខ្លួន​ក្នុង​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​​នៅ​តំបន់​ស៊ីបេរី​​​ភាគ​អាគ្នេយ៍។

តាមរយៈឧបនាយករដ្ឋមន្ត្រី Vitaly Mutko បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយកាល​ពីថ្ងៃចន្ទកន្លង​មក​ថាការស្វែងរកអ្នកដែលបាត់ខ្លួនកំពុងដំណើរការ ក៏ប៉ុន្តែនៅក្នុងគ្រោះទឹកជំនន់នោះក៏មានមនុស្ស 153 នាក់ត្រូវ​បាន​បញ្ជូនទៅមន្ទីរពេទ្យ។

យោងតាមក្រសួងគ្រាអាសន្នបានឱ្យដឹងថាផ្ទះជាង 4 ពាន់ខ្នងត្រូវបានជន់លិច។ ​សាខា​​ប្រចាំ​តំបន់​​របស់​ក្រសួង​​គ្រា​អាសន្ន​​បាន​និយាយ​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​មនុស្ស ៥នាក់​នៃ​អ្នក​បាត់​​ខ្លួន ១៣នាក់​ត្រូវ​បាន​​សង្គ្រោះ​ ហើយ​ការ​តាម​រុក​រក​អ្នក​បាត់​ខ្លួន​​ទាំង​នោះ​​នៅតែ​មិន​ទាន់​ដឹង​ថា ពួក​គេ​​នៅ​កន្លែង​ណា​។

គួរជម្រាបផងដែរថា ទឹកជំនន់បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងបានប៉ះពាល់ដល់ទីក្រុងនិងភូមិចំនួន 55 នៅ​ក្នុង​តំបន់ Irkutsk ។លោក ម៉ុតកូ និយាយថាភូមិចំនួនបួននៅតែកាត់ផ្តាច់ប៉ុន្តែថាពួក​គេមានការផ្គត់​ផ្គង់​សង្គ្រោះ​បន្ទាន់គ្រប់គ្រាន់។

ចំពោះបញ្ហាទឹកជន់នេះផងដែរ ក៏កំពុងតែមាននៅកម្ពុជាផងដែរដោយមើលឃើញថានៅ​ខេត្តព្រះសីហនុ​កំពុង​តែត្រូវ​បាន​ជន់លិចនៅតាមតំបន់ជាច្រើនដោយសារតែមានការធ្លាក់ភ្លៀង ព្រោះកម្ពុជាត្រូវបាន​រងនូវឥទ្ធិពល​ព្យុះ​ពីប្រទេស​ចិន។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នទុកជាមុនចំពោះបញ្ហាជន់លេចដោយសារតែការធ្លាក់ភ្លៀងនេះផងដែរ។

Source From: https://www.business-cambodia.com/public/article/sihanoukville-is-flooded-with-rains-in-russia-as-floods-devastate

Leave a Reply

Your email address will not be published. Required fields are marked *