News

Check out real estate news updates

ព្រំដែន២នៅកម្ពុជាដែលកំពុងខ្វា ក ចាប់វិនិយោគគិនចិន

តំបន់ជាយដែន២ដែលកំពុងមានសក្តានុពល ខ្លាំងខាងផ្នែកអចលនទ្រព្យ ព្រំដែនប៉ោយប៉ែត និងព្រំដែន បាវិត ។

បើនិយាយពីជាយដែន បាវិត កាលពីប៉ុន្មានឆ្នាំមុន ដីធ្លីនៅតំបន់នោះ សឹងតែគ្មានអ្នកទិញ គ្មានអ្នកចង់បាននោះទេ ដោយកាលពីមុន តំបន់នោះ ដី១ហិកតា បើគិតជាមាស តម្លៃមិនដល់៣ជីផង ដូចនេះ មិនសូវមានអ្នកធ្វើប្លង់ទុកជាកម្មសិទ្ធផ្ទាល់ខ្លួនទេ ។ ប៉ុន្តែបើធៀបមកបច្ចុប្បន្ននេះ តំបន់នេះ ជាតំបន់ដែលថ្លៃជាងបំផុតក្នុងចំណោមជាយដែន ក្នុងនោះ ដី១ហិកតាមានតម្លៃដល់ទៅ៣លានដុល្លារអាមេរិកឯណោះ ។

តំបន់ជាយដែននេះ មានសកម្មភាពច្រើន មានទំនិញចេញចូលច្រើន អត្រាប្រជាជនច្រើន មានសកម្មភាពច្រើន មានទាំងកាស៊ីណូ សណ្ឋាគារ ផ្សារ  រោងចក្រ សហគ្រាស អគារខ្ពស់ៗរំលេចខ្លួនឡើង។

ចំណែកក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។

កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។​ ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។

សង្កាត់ប៉ោយប៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាជាងគេ ខណៈសង្កាត់ពីរផ្សេងទៀតក៏មាន​​ឱកាសវិនិយោគល្អៗជាច្រើនផងដែរ រីឯ តម្លៃអចលនទ្រព្យវិញបាន កើនឡើងជាបន្តបន្ទាប់។មានគម្រោងអភិវឌ្ឍន៍តូចធំបានចូលទៅវិនិយោគនៅក្នុងក្រុងប៉ោយប៉ែត ហើយមួយចំនួនធំទៀតបានកំពុងសំឡឹងរកឱកាស និងទីផ្សារសមស្រប មួយនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងទីក្រុងនេះ។  លោក បានបញ្ជាក់ថា «​វិនិយោគិនជាច្រើនពីខាងក្រៅកំពុងចាប់អារម្មណ៍ ប៉ោយប៉ែត ដែលជាទិសដៅវិនិយោគដ៏ធំមួយនៅ ពេលអនាគត»​។​

ក្រុមហ៊ុន Empire World Groups Asia បាន​បើក​ដំណើរការ​សាក​ល្បង​គម្រោង​ទី១​ក្នុង​ការ​សាងសង់​​អឹផាតមិន លើ​ផ្ទៃ​ដី​ប្រមាណ​៥០​ហិកតា នៃ គម្រោង​មេ​ទីក្រុង​រណប​ប្រមាណ ៨០០​ហិកតា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

Source From: https://www.business-cambodia.com/public/article/the-two-borders-in-cambodia-which-are-currently-under-scrutiny-in-china

Leave a Reply

Your email address will not be published. Required fields are marked *