News

Check out real estate news updates

ព្រោះរឿងមួយនេះថៃអាចរកទីផ្សារល្អបំផុតលក់ខុនដូខណៈរាប់ម៉ឺនយូនីតលក់មិនចេញ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg បានឱ្យដឹងថាទីផ្សារខុនដូ នៅប្រទេសថៃ ហាក់​កំពុង​មាន​ការ​ធ្លាក់​ចុះខ្លាំង ខណៈខុនដូ ប្រមាណជាង ៤៥០០០យូនីត នៅទូទាំងប្រទេសលក់មិនចេញ។

ទោះបីជាទីផ្សារខុនដូនៅប្រទេសថៃមានការធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែជនជាតិចិន នៅតែបន្តទិញ អចលនទ្រព្យ​នៅ​ក្នុង​​​ទីក្រុង បាងកក ទាំងដែលប្រទេសរបស់ខ្លួនកំពុងតែជួបប្រទះវិបត្តិ សង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងប្រទេស អាមេរិក ក៏​ដោយ​។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រទេសថៃ បានឱ្យដឹងថា ខុនដូនៅថៃកំពុងមានទីផ្សារល្អបំផុត​សម្រាប់​ប្រជាជន​ហុងកុង​ស្របពេលដែលបាតុកម្មកំពុងតែផ្ទុះឡើងដែលជាឱកាសល្អបំផុតក្នុងការលក់ខុនដូ។

ជាក់ស្ដែង ខុនដូរាប់រយយូនីតនៅថៃត្រូវបានលក់ឱ្យប្រជាជនហុងកុងយ៉ាងច្រើន ដោយ ជនជាតិថៃលក់ខុនដូ ទៅអោយ​ទៅ​ជន​​ជាតិចិនតាមអនឡាញដាច់យ៉ាងលឿនបំផុត ខណៈដែលទីក្រុងហុងកុងកំពុងជំរុញប្រាក់​វិនិយោគចេញ​ពីទីក្រុងនិង​ចូលទៅ​ក្នុង​ខុន​​ដូប្រណីតបំផុតរបស់ប្រទេសថៃ។

ដោយារតែការលក់អចលនទ្រព្យនៅតាមអនឡាយកំពុងតែមានសន្ទុះខ្លាំង ស្របពេលដែលប្រជាជនហុងកុង​កំពុងតែជំរុញ​ឱ្យ​មាន​ការចូលមកនៅខុនដូកាន់តែច្រើនផងនោះគឺបានក្លាយជាទីផ្សារដ៏ល្អបំផុតសម្រាប់លក់ខុនដូ។

គួរជម្រាបផងដែរថា ការលក់អចលនទ្រព្យនៅតាមអនឡាយរបស់ជន​ជាតិថៃគឺអាច​សាងសង់​តម្រូវស្តង់ដារ​ជីវិត​របស់ចិន​ព្រោះ​ជនជាតិថៃបានដឹងថាចិនចូលចិត្តកន្លែងស្អាតនិងអាចផ្តល់នៅសុខភាពល្អសម្រាប់ខ្លួន ដូច្នេះថៃយក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​និងផ្តល់ជូននៅអ្វីដែលជនជាតិចិនចង់បាន នៅពេលដែលមានអ្វីដែលខ្លួន​ចង់បាន​ហើយត​ម្លៃក៏​គ្មាន​អ្វីសំខាន់ឡើយ​សម្រាប់​ជនជាតិ​​ចិន ដូចជាអ្នកទាំងអស់គ្នាបានដឹងហើយថាជនជាតិចិនជាជនជាតិដែលចាយលុយ ដូច្នេះថៃក៏​អាចតម្លើង​ថ្លៃខុន​ដូ​របស់ខ្លួនបានយ៉ាងងាយ អាចនិយាយថាផលិតផលល្អមិនខ្វះអ្នកទិញឡើយ ។​

More information visit: https://www.business-cambodia.com/public/article/thailand-can-find-the-best-market-for-condominiums-while-tens-of-thousands-of-units-are-not-sold

Leave a Reply

Your email address will not be published. Required fields are marked *