News

Check out real estate news updates

ព្រោះមូលហេតុនេះដែលធ្វើឱ្យអ្នកឧកញ៉ាពុង ឃាវសែក្លាយជាសេដ្ឋីពាន់លាន$និងម្ចាស់ក្រុមហ៊ុនធំៗ១៤

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ ហើយក៏ធ្លាប់លឺហើយអ្នកឧកញ៉ាពុង ឃាវសែដែលជាសេដ្ឋីពាន់លានដុល្លារហើយក៏ជាអ្នកកែ​ប្រែ​ទីក្រុងកោះពេជ្យពីកន្លែងមិនមានអ្នកឱ្យតម្លៃសោះក្លាយជាទីក្រុងរណបកោះពេជ្យមានតម្លៃរាប់លានដុល្លារដូចសព្វថ្ងៃ។

ហើយក៏មានអ្នកវិនិយោគ សហគ្រិនជាច្រើនដែលតែងតែស្គាល់និងកោតសរសើរ ពីស្នាដៃដែលអ្នកឧកញ៉ា បានសាងកន្លងមក​បើគិតពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៩នេះគាត់បានសម្រេចគម្រោងយក្សចំនួន៨នៅកម្ពុជាគឺទីក្រុង​រណប​កោះពេជ្រ ,អូឡាំព្យាស៊ីធី ដែលស្ថិតនៅ នៅ​ជុំវិញ​ស្តាតអូឡាំពិក ,ក្រុង​រណប​ជ្រោយ​ចង្វារ ,ផ្សារ​ទំនើប អគារ​ខុនដូ ,បុរី ទន្លេបាសាក់ ,​បុរី​ចម្ការ​មន ,លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ជាដើម។

អ្នកឧកញ៉ាពុង ឃាវ​សែ បានមានប្រសាសន៍ខ្ញុំទិញដីដើម្បីអភិវឌ្ឍន៍ មិនមែនទិញដើម្បីចាំដីទ្បើងថ្លៃទេ ហើយលោក បាន​អនុវត្ត​យុទ្ធសាស្ត្រ ឬក៏ក្បួន​នេះ​យូរ​មកហើយ​។ ដំបូង​ទ្បើ​យ​គាត់ និង​ក្រុមហ៊ុន របស់​លោក​បាន​អភិ​វ​ឌ្ឃ​ដី​ច្រើន​កន្លែង​មកហើយ តាម​រយៈ​ការសាងសង់​បូរី​ច្រើន​កន្លែង ដូចជា​បុរី ឧទ្យាន​ទ​ន្លេ​បាសាក់ បុរី​ប្រិមប្រិយ (​សៀមរាប​) បុរី​សុ​វណ្ណា បុរី​ជុំ​វិញ Ratana Plaza ជាដើម​ ពោលគឺ​គាត់​បាន​ចាប់ផ្តើម​កសាង​បុរី​បុរី​មុន​បុរី​ភាគច្រើន​ដែល​កំពុងតែ​សាងសង់​សព្វថ្ងៃ​។​

គួរជម្រាបផងដែរថា ព្រោះដោយសារតែអ្នកឧកញ៉ា ទិញដីដើម្បីអភិវឌ្ឍន៍ ឬក៏អាចហៅបានថាជាក្បួនវិនិយោគ​រហូតបាន​ក្លាយ​ជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់គម្រោងធំៗដល់១៤រួមមាន៖១)ទីក្រុងរណបកោះពេជ្យ,២)ផ្សារទំនើបសូរិយា,៣)ផ្សារទំនើប​រតនា​ផ្លាហ្សា​,៥)សាលមហោស្របចេនឡា,៦)ទីក្រុងអូឡាំព្យា(ស្តាតអូឡាំពិកទើបតែមានបើកដំណើរការកាលពីពេលថ្មីៗនេះ),៧)ធនាគារកាណា​ឌីយ៉ា(៥០សាខាទូទាំងប្រទេស), ៨)វិមានកាណាឌីយ៉ា,៩)សួនឧស្សាហកម្មកាណាឌីយ៉ា,១០)សណ្ឋាគារតារាអ៊ែរផត,១១)សណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ,១២)ភូមិវប្បធម៌ខេត្តសៀមរាប,១៣)ម៉ាស៊ីនកិនស្រូវដ៏ធំនៅខេត្តតាកែវ និងទីតាំងដទៃទៀត និង១៤)ទីក្រុងរណបជ្រោយចង្វា។

ប៉ុន្តែអ្នកឧកញ៉ានឹងបន្តគម្រោងធំៗជាច្រើនទៀតដើម្បីជម្រុញល្បឿននៃការអភិវឌ្ឍលើទឹកដីកម្ពុជាឱ្យកាន់តែលូតលាស់ខ្លាំងឡើងៗបន្ថែមទៀតផងដែរ៕

More information visit: https://www.business-cambodia.com/public/article/for-this-reason-duke-pung-khavse-became-billionaire

Leave a Reply

Your email address will not be published. Required fields are marked *