News

Check out real estate news updates

ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្រិត​អន្តរជាតិ​ត្រូវបាន​ចាប់ផ្តើម​ហើយ

បន្ទាប់ពី​ទទួលបាន​ការ​សាទរ និង​ជោគជ័យ​ទៅលើ​ការ​ប្រារព្វ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ចំនួន2លើក​កាលពី​ឆ្នាំ2017 ក្រោម​ការចូលរួម​ពី​សំណាក់​អ្នកទស្សនា​ប្រមាណ​ជាង10000នាក់ ក៏ដូចជា​អ្នកវិនិយោគ​លើ​វិស័យ​មួយ​នេះ​យ៉ាង​កុះករ។  នៅត្រឹម​ព្រឹក​ថ្ងៃទី19 ខែតុលា ឆ្នាំ2018 នេះ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ2018 ពិព័រណ៍​អចលនទ្រព្យ​បានចាប់ផ្តើម​ជា​លើក​ទី3 នៅ​ស​ណ្ឋ​គារ​ណាហ្គា​វើ​ល ជាន់​ទី2 ក្រោម​ការរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ព្រឹក​មិញ​នេះ លោក Thomas O’s ullivan  នាយក​គ្រប់គ្រង ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh បាន​លើកឡើងថា លោក​ពិតជា​រីករាយ​នៅពេលដែល​មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​ត្រូវបាន​ដំណើរការ​ដោយ​រលូន ក្រោម​ការចូលរួម​គាំទ្រ​ពី​សំណាក់​បណ្តា​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏ដូចជា​ក្រុមហ៊ុន​មកពី​ក្រៅ​ស្រុក សរុប​ប្រមាណ​ជាង 50 ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន​វិនិយោគ​វិស័យ​ខុន​ដូ អា​ផាត​មិន និង​បុរី​ជាដើម រួម​ជាមួយនឹង​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ។

លោក​បាន​រំលឹក​ទៀតថា ៖ កាលពី​ឆ្នាំ​កន្លងទៅ តាមរយៈ​ព្រឹត្តិការណ៍​នៃ​ការ​តាំងពី​ពិព័រណ៍​អចលនទ្រព្យ​នេះ ក្រៅពី​បានផ្តល់​ឱកាស​ដល់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយចំនួន​បានដាក់​តាំង​បង្ហាញ​គម្រោង​វិនិយោគ​របស់ខ្លួន​ដើម្បី​ស្វែង​ដៃគូ​សហការ​នោះ ក៏ដូចជា​ផ្តល់ព័ត៌មាន​លម្អិត​ទៅដល់​អតិថិជន​នោះ ថែមទាំង​បាន​ជម្រុញ​ដល់​ការលក់​នៅក្នុង​ព្រឹត្តិការណ៍​រយៈពេល2ថ្ងៃ បាន​រហូតដល់​ប្រមាណ​ជាង 20 លាន​ដុល្លារ។ ដោយឡែក​សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ប្រចាំឆ្នាំ2018នេះ លោក​រំពឹងថា នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ខណៈដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​ជនជាតិ​បរទេស ដែល​ក្នុងនោះ​អ្នកវិនិយោគ​ចិន​បាន​ឈរ​នៅ​លំដាប់​កំពូល ។

 លោក ជា ឡាយ​ឃាង អគ្គនាយក​ក្រុមហ៊ុន Residence Bel air ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាង​មមាញឹក​ទៅលើ​ការសាងសង់​សំណង់​អគារ​ខុន​ដូរ​របស់ខ្លួន ដែលមាន​កម្ពស់18ជាន់ ស្មើនឹង82 យូ​នី​ត ក្នុង​រចនាបថ​បែប​បារាំង​លើកដំបូង​នៅ​កម្ពុជា​នោះ បានលើកឡើង​ផងដែរ​ថា ៖ មកដល់ពេលនេះ​គម្រោង​ខុន​ដូ Residence Bel air លក់បាន​ជាង 20ភាគរយ​ហើយ ខណៈដែល​អតិថិជន​ភា​គ​ច្រើន​ជា​ជនជាតិ​បរទេស និង​ជនជាតិខ្មែរ​ផងដែរ។ លោក​ថា តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ2018 នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ច្រើន ព្រោះ​ត្រឹមតែ​រយៈពេល​មួយ​ព្រឹក​នៃ​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​របស់លោក​ទ​ទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកចូលរួម​ទស្សនា​យ៉ាង​កុះករ ហើយក៏​ទទួលបាន​ការ​កក់-ទិញ​ពី​សំណាក់​អតិថិជន​ផងដែរ ។
សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​មហា​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ2018 ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​ជាន់​ទី2នេះ ត្រូវបាន​ប្រារព្វ​ចំនួន2ថ្ងៃ គឺ​ថ្ងៃទី19-20 តុលា ឆ្នាំ2018 ដែល​ចូលរួម​ទស្សនា​ដោយ​សេរី ៕

Leave a Reply

Your email address will not be published. Required fields are marked *