News

Check out real estate news updates

ព្រលា​នយន្​ត​ហោះ​លំដាប់​អន្តរជាតិ​ទី៤​ ​របស់​កម្ពុជា​ចាប់ផ្តើម​សាងសង់​ហើយ​

​កោះកុង​៖​ ​ព្រលា​នយន្​ត​ហោះ​ទី១​ ​នៅក្នុង​ខេត្តកោះកុង​ ​និង​ជា​ព្រលា​នទី៤​ ​របស់​កម្ពុជា​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​ហើយ​ ​នៅក្នុង​គំរោង​តារា​សាគរ​ ​ក្នុង​ខេត្តកោះកុង​។​

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​Co​,​ ​Ltd​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃម្សិល​ម៉ិញ​ ​ក្នុង​​ពិ​ធី​សម្ភោ​ធ​គំរោង​ ​DARA​ ​COVE​ ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​ពិជ័យ​សេនា​ទៀ​ ​បាញ់​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ថា​ ​គំរោង​តារា​សាគរ​នៃ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​មាន​ធនធាន​ធម្មជាតិ​ ​ផ្លូវ​គមនាគមន៍​ ​និង​គោលនយោបាយ​មិន​អាច​ចម្លង​បាន​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​អាកាសយាន​ដ្ឋាន​លំដាប់​អន្តរជាតិ​ ​ដែល​ជា​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ទី៤របស់​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​ ​ដោយ​ប្រើ​កំលាំង​ពេញលេញ​ ​តាម​ស្តង់​ដា​ ​4F​ ​ដែល​ជា​ស្តង់​ដា​អន្តរជាតិ​កម្រិតខ្ពស់​បំផុត​”​។​លោក​បន្ត​ថា​ ​“​គំរោង​សាងសង់​ដំណាក់កាល​ដំបូង​បាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក​ ​ដែល​រំពឹង​ថា​ប្រតិបត្តិ​ការ​របស់​ព្រលា​នយន្​ត​ហោះ​នេះ​នៅ​ចុងឆ្នាំ២០២០​ ​ដែល​នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ ​ជាមួយ​ប្រទេស​អាស៊ី​ ​និង​តំបន់​ផ្សេង​ៗ​ទៀត​កាន់តែ​ខិត​ជិត​គ្នា​”​។​

​ក្នុង​កំឡុង​ចូលរួម​ជា​អធិបតី​ក្នុង​ពិ​ធី​សម្ភោ​ធ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ ​កាលពី​ចុងឆ្នាំ​មុន​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ស្វាគមន៍​គំរោង​សាង​សង់​ព្រលា​នយន្​ត​ហោះ​នេះ​ ​ដែល​នឹង​ទាក់ទាញ​ការ​ធ្វើដំណើរ​មកកាន់​ខេត្តកោះកុង​ ​និង​ជំរុញ​ ​ព្រមទាំង​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ​ ​ហើយ​សម្តេច​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​អង្ករ​របស់​កម្ពុជា​ ​ដើម្បី​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​។​

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​ក៏បាន​ស្នើសុំ​ជួសជុល​និង​សាង​សង់​ព្រលា​នយន្​ត​ហោះ​ ​ស្ថិតនៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​(​ទីរួមខេត្ត​)​ ​និង​បាន​ទទួលការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​ហើយ​ ​តែរ​ហូត​មកទល់​ពេល​នេះ​អ្វី​ៗ​ហាក់​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​នៅឡើយ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ឆាយ​ ​ស៊ីវ​លី​នបាន​មានប្រសាសន៍​ថា​ ​ការ​សាង​សង់​ព្រលា​ននេះ​ជា​រឿង​ល្អ​សំរាប់​កម្ពុជា​ ​ដែល​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃទៀត​ហោះហើរ​ត្រង់​មក​កម្ពុជា​ ​និង​ផ្តល់​ជម្រើស​ជើង​ហោះហើរ​កាន់តែ​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​ព្រោះ​ខេត្តកោះកុង​មាន​សក្តា​នុ​ពល​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​ ​ដែល​​យើង​មិនទាន់​ទាញ​យក​អស់​សក្តា​នុ​ពល​មក​ប្រើប្រាស់​នៅឡើយ​។​

​លោកស្រី​បន្ត​ថា​ ​“​វា​នឹង​មិនមែន​ជា​ការប្រកួត​ប្រជែង​ជា​មួយ​ព្រលា​នយន្​ត​ហោះ​ខេត្ត​ព្រះសីហនុ​ទេ​ ​តែ​វា​ជា​ការជំរុញ​ការ​វិនិយោគ​ ​និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​”​៕​

Source From; https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *